ឃាត់ខ្លួនមនុស្ស៥នាក់ វាយគ្នាក្នុងវង់ផឹកស៊ី

ចែករំលែក៖

ខេត្តរតនគីរី ៖ នរគបាលក្រុងបានលុងបានឃាត់ខ្លួនជនសង្ស័យចំនួនប្រាំនាក់ ពីបទបង្ករបួសស្នាមវាយគ្នាក្នុងវង់ផឹកស៊ីកាលពីវេលាម៉ោង៨យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះអ្នកស្រីចន្ធូ ស្ថិតនៅភូមិថ្មីសង្កាត់ឡាកបានសៀក ក្រុងបានលុង ។

លោកវរសេនីយ៏ទោ ហ៊ួត បុរី អធិការនរគបាលក្រុងបានលុងបានឲ្យដឹងថា ជនសង្ស័យទាំងប្រាំនាក់ទី១.ឈ្នោះ ណាត តុង អាយុ ២៥ ឆ្នាំ ទី២ ឈ្មោះ ហាស់ ភាពអាយុ៣២ឆ្នាំទី៣.ឈ្មោះ ឡប់ ដេ អាយុ២៧ ឆ្នាំ ទី៤ឈ្មោះ ពេជ្រ សុខៃ អាយុ ២៧ ឆ្នាំ និងទី៥ ឈ្មោះ វ៉ាន់ ណែត. អាយុ ៣១ ឆ្នាំ បាននាំគ្នាព្រួតគ្នាវាយទៅលើជនរងគ្រោះម្នាក់ឈ្មោះ ហ្វីឡុងអាយុ៣៦ជនជាតិវៀតណាម មុខរបរជាងឡាន រស់នៅភូមិថ្មីសង្កាត់ឡាបាងសៀកក្រុងបានលុងរងរបួសធ្ងន់បែកក្បាល។បញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តដេរចំនួន៦ថ្នេរ ។

លោកអធិការបានឲ្យដឹងទៀតថា តាមចម្លើយរបស់ជនដៃដល់ឈ្មោះ ឡប់ ដេរ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកម្មករទឹកសុទ្ទ មានស្រុកកំណើត ភូមិច្រូយស្លែង ឃុំគីរីវង់ ស្រុកគីរីវង់ ខេត្តតាកែវ បានសារភាពថា នៅថ្ងៃកើតហេតុខ្លួនបាននាំគ្នាផឹកស៉ី នៅវេលាម៉ោង៧,០០នាទីល្ងាចថ្ងៃកើតហេតុ ជាមួយជនរងគ្រោះ មានគ្នា៧ ៨នាក់ រហូតដល់ម៉ោង៩,៣០នាទីយប់ ខ្លួន បានសំុជនរងគ្រោះត្រលប់ទៅផ្ទះ តែត្រូវជនរងគ្រោះមិនព្រមដោយរករឿងទាញបំពង់ទីប រាំងផ្លូវមិនឱ្យខ្លួនត្រលប់ទៅវិញ ។ទើបខ្លួន ខឹងក៏បានទាញដំបងជ្រុងប្រវែង១ម៉្រែត និងបបួលបងប្រុសម្នាក់ទៀតឈ្មោះហាស់ ភាព អាយុ ៣២ ឆ្នាំដែលរស់នៅភូមិជាមួយគ្នា ព្រួតវាយទៅលើជនរងគ្រោះចំនួនបីដំបង បណ្ដោយអោយជនរងគ្រោះបែកក្បាលដួលសន្លប់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំងប្រាំនាក់កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅក្នុងអធិការដ្ឋាននរគបាលក្រុងបានលុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ ៕ សាយ ប៉ូច

...

Screenshot_2017-06-14-12-19-57

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print