មុននិងក្រោយបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កេត់ អាណត្តិទី៤ ឆ្នាំ២០១៧ បទល្មើសដឹកជញ្ជូនឈើកាន់តែកើតមានខណៈក្រុមឈ្មួញ និងមន្រ្តីយល់ចិត្តថ្លើមគ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សេចក្តីរាយការណ៍ពីពលរដ្ឋនៅស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់លើកឡើងថា មួយរយៈនេះគេសង្កេតឃើញក្រុមឈ្មួញដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទប្រណិតគ្រប់រូបភាពទាំងអស់ ហើយកាន់តែមានសន្ទុះខ្លាំងខ្លាជាងមុនយ៉ងសម្បើម ហើយការដែលមិនបង្រ្កាបដោយគ្រាន់តែគេយកលេះ និងនិយាយតៗគ្នាថា ខ្លាចប៉ះពាល់អារមណ៍ប្រជាពលរដ្ឋ ខណៈបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កេត់អាណត្តិទី៤ ឆ្នាំ២០១៧ តែនេះជារឿងមួយប៉ុណ្ណោះព្រោះលាភសការៈមានកញ្ចាប់ស្ទើរតែគ្រប់គ្នាអស់ទៅហើយ។

ប្រភពរាយការណ៍ខាងលើបន្តថា សកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទប្រណិតមុន និងក្រោយបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កេត់អាណត្តិទី៤ ឆ្នាំ២០១៧ កាន់តែមានសន្ទុះខ្លាំងខ្លាជាងមុនទៅទៀត គ្រាន់តែគេប្តូររូបភាពពីធំមកតូចៗដូចសត្វកណ្ដៀរប៉ុណ្ណោះ ពោលគឺតាមរយៈរទេះគោឬក្របីសម្រាប់ដឹកជញ្ជូនចេញពីព្រៃ ដើម្បីយកមកទំលាក់ស្តុបទុកដឹកចេញបន្តនៅតាមភូមិនានាជាប់មាត់ព្រៃ រួចទើបម៉ូតូចូលទៅដឹកចេញបន្តដើម្បីយកមកចូលតាមភូមិផ្សេងៗទៀតដែលនៅកៀកផ្លូវធំ ពិសេសនៅឃុំសំរោង.ឃុំផ្ទះរុង.ឃុំសន្រ្ទែ.ឃុំរកាត និងឃុំលាច ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីងាយស្រួលនិងរថយន្តធុនធំប្រភេទ សាំយ៉ុង ហុកឡ និងយីឌុបលើកដាក់ដឹកចេញឆ្ពោះទៅគោលដៅដែលគេត្រូវទៅ។

ប្រភពរាយការណ៍ដដែលខាងលើបន្តទៀតថា ការពិតជាក់ស្ដែងម៉ូតូដឹកជញ្ជូនឈើប្រភេទប្រណិតដូចជា.ប៉េង.ធ្នង់ និងក្រញូង រាលថ្ងៃនេះ មានពលរដ្ឋលក្ខណៈគ្រួសារតិចតួចបំផុត ក្រៅពីនោះពោលគឺ៖មានថៅកែរាបជាក្រុមៗទាំងរទេះទាំងម៉ូតូរហូតដល់ទិញម៉ូតូឲ្យរួចកាត់លុយជាក្រោយទៀតផង ដើម្បីដឹកប្រមូលឈើយកមកលើកដាក់រថយន្តធុនធំដូចបានរាបរបខាងលើ កន្លងមកសមត្តកិច្ចដងផ្លូវក៍ដូចជាមន្រ្តីជំនាញជាដើមនោះ ពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើប្រភេទប្រណិតតាមរយៈម៉ូតូ កុំថាឡើយធ្វើការបង្រ្កាបឬសម្រលយកលុយតិចតួច សូម្បីតែឃាត់ម៉ូតូដឹកឈើនោះសួរនាំព័ត៌មានក៍មានអ្នកមានអំណាចជេបញ្ចោរប្រមាថនោះដែរ ពិសេសជាងនេះទៀតនោះក្រុមប្រព្រិត្តបទល្មើសទាំងអស់ខាងលើ ពួកគេខ្លាចតែមន្រ្តីថ្នាក់ក្រសួងចុះមកម្តងៗប៉ុណ្ណោះមិនថាក្រសួងណាៗនោះឡើយ ប៉ុន្តែមន្រ្តីថ្នាក់ក្រសួងទាំងនោះចុះញយៗទៅស្គាល់ចិត្តស្គាល់ថ្លើមគ្នាដដែល៕បឹុម ពិន

...

IMG-20170614-WA0017IMG-20170614-WA0019IMG-20170614-WA0020IMG-20170614-WA0015IMG-20170614-WA0014

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print