កូនប្រុស ព្រាប សុវត្ថិ នឹងចូលច្រៀងនៅហង្សមាស

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខនៅផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ ត្រូវបានធគេទម្លាយថាលោក បានដឹកដៃកូនប្រុសបណ្តូលចិត្តបីរូបចូលច្រៀងក្នុងផលិតកម្មហង្សមាសហើយ។ តំណែងជាអ្នកចម្រៀងអាជីបរបស់កូនប្រុសរបស់តារាលេចធ្លោរនេះក្រោយពីការធ្វើតេសសាកល្បងកន្លងមកទទួលបានជោគជ័យ។

ប្រភពពីអ្នកដឹកនាំសម្តែងនៅផលិតកម្មហង្សមាស បានឱ្យដឹងថា ព្រាប សុវត្ថិបានត្រៀមរួចជាស្រេចក្នុងការរុញ កូនប្រុស២នាក់ ឱ្យចូលច្រៀងនៅផលិតកម្មហង្សមាសនោះ គឺប្រុសសង្ហា សុវត្ថិ មុនីវណ្ណ និងសុវត្ថិ សិរីវុធ ។ កូនប្រុសពីរនាក់ចូលច្រៀងនៅផលិតកម្មហង្សមាសនេះ គឺបន្ទាប់ពី ព្រាប សុវត្ថិ បាននាំកូនប្រុសចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសជប៉ុនកាលពីពេលកន្លងទៅ។ ប្រភពបន្តថាកន្លងមកកូនប្រុសសង្ហា ទាំងបីរបស់លោកបានអមដំណើរឪពុក និងឡើងរាំយ៉ាងស្ទាត់ជំនាញផងដែរ។ មានការលើកឡើងដែរថាក្នុងចំណោមកូនប្រុសទាំងបីគឺពួកគេបានធ្វើតេស្តសំឡេងហើយគឺពួកគេសុទ្ធតែមានសមត្ថភាពមិនចាញ់ឪពុករបស់គេឡើយហើយផលិតកម្មធំនេះបានយល់ព្រមយកកូនព្រាប សុវត្ថិ ជាផ្លូវការទៅហើយបន្ទាប់ពីការធ្វើតេសសាកល្បងទទួលបានលទ្ធផលល្អ។

គេនៅមិនទាន់ស្វែងរកការបញ្ជាក់បន្ថែមពីតារាចម្រៀង ព្រាប សុវត្ថិបាននៅឡើយទេ ប៉ុន្តែកន្លងមក លោកព្រាប សុវត្ថិ ធ្លាប់លើកឡើងដែរថា លោក បើកផ្លូវឲ្យកូនៗទាំងអស់មានសិទ្ធិជ្រើសរើសជំនាញនិងអាជីពដែលពួកគេចូលចិត្ត បូករួមទាំងការងារសិល្បៈនេះ។ ទោះជាយ៉ាងណាលោកក៏ជំរុញឲ្យកូនៗទាំងអស់របស់លោកឲ្យបញ្ចប់ការសិក្សាលើកជំនាញណាមួយនៅមហាវិទ្យាល័យសិន។

ការច្រៀងរបស់កូនប្រុសលោកព្រាប សុវត្ថិចេញរូបរាងមែននោះ លោក និងក្លាយជាតារាចម្រៀងជើងចាស់ទីពីរដែលអាចរុញកូនឲ្យចូលច្រៀងក្នុងផលិតកម្ម ហង្សមាសបានបន្ទាប់ពី លោក ហួរ ឡាវី ដែលបានរុញច្រាន កូនស្រីវី ឌីណែតចូលច្រៀងលើទ្រនំល្បីល្បាញមួយនេះ៕ វឌ្ឍនា

...

13043631_527798904059817_5458834421843510137_n 12190045_469048533268188_8622528439412563080_n 12033138_459920620847646_1331373738691698861_n 17098626_1785193935134164_4444396874429070683_n 18194897_1819181851735372_681671261335382502_n 13173720_534092610097113_5750765404756783024_n 1464647_337928776380165_4365716053915310118_n 12002874_459922954180746_718264904634040020_n 13087330_530099217163119_2048356916479142193_n 13177218_533167706856270_3533385248287978465_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print