ករណី​ឆបោក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ ,​ នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​​ពីរ​នាក់​ បញ្ជូន​ទៅ​តុលាការ​

ចែករំលែក៖

ភ្នំពេញ៖ករណីឆបោកប្រាក់រាប់រយលានដុល្លារអាមេរិក នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នេះ នគរបាលនៃនាយកដ្ឋានកណ្តាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យពីរនាក់បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមតាមច្បាប់ ។ អត្តសញ្ញាណជនសង្ស័យទាំងពីរនាក់នេះ ពុំទាន់ត្រូវបានប្រភពព័ត៌មានបញ្ជាក់ឲ្យដឹងនៅឡើយទេ ។

មន្ត្រីតុលាការ ថ្លែងថា ជនសង្ស័យទាំងពីរនាក់កំពុងស្ថិតក្រោមការសាកសួររបស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា សមត្ថកិច្ចក្រសួងមហាផ្ទៃ បានធ្វើការបង្ហាញមុខសញ្ញាក្រុមជនឆបោកប្រាក់ពីប្រជាពលរដ្ឋ ក្នុងវិស័យមូលបត្រ អស់ចំនួនរាប់រយលានដុល្លារ ក្នុងនោះមានអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍(AIF), សមាគមអ្នកប្រឹក្សាយោបល់វិនិយោគ(ICA) និងក្រុមហ៊ុន Empire Big Capital Limited (EBC) និងបុគ្គលពាក់ព័ន្ធ ក្នុងករណីប្រតិបត្តិការគ្មានការអនុញ្ញាត ហើយនិងចាត់វិធានស្រាវជ្រាវចាប់ខ្លួនយកមកវិនិច្ឆ័យទោស ។

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៍មានរួមគ្នាជាសាធារណៈ និងមានការចូលរួមពីក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ។

ក្រសួងមហាផ្ទៃនឹងចាត់ការផ្លូវច្បាប់ ចំពោះអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ (AIF) ដែលមានឈ្មោះហួត សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ ជាប្រធាន ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ សមាគមអ្នកប្រឹក្សាយោបល់វិនិយោគ (ICA) ដែលមានឈ្មោះជិហ្គោ សាលី ភេទប្រុស អាយុ៣៣ឆ្នាំ ជាប្រធាន ស្នាក់នៅផ្ទះលេខ១១៤ហាសផ្លូវលេខ៥៥ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា និងក្រុមហ៊ុន Empire Big Capital Limited (EBC) ដែលមានឈ្មោះTan Tze Chin ហៅSean Tan ជនជាតិម៉ាឡេស៊ី ភេទប្រុស អាយុ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខA28455291 ជាប្រធានក្រុមហ៊ុន និងឈ្មោះឡុង សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិត្រពាំងវិហារ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ មានផ្ទះលេខ១៦៤ ផ្លូវ១៩ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៕

IMG_2356 IMG_2357 IMG_2358

...

ថោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print