អ្នកកាសែតនៅខេត្តរតនគិរី៤នាក់ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងពីបទកំហែងយក ?

ចែករំលែក៖

ខេត្តរតនគិរី៖ អ្នកកាសែតប្រុស ស្រី៤ចំនួននាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី នាំខ្លួនបញ្ជូនទៅសាលាដំបូងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រោយពីបញ្ចប់ការសាកសួរ ពាក់ព័ន្ធករណីក្រុមអ្នកកាសែតជាជនសង្ស័យទាំងនេះ ទារលុយពីរថយន្ដសាំយ៉ុងដឹកជន្លង់ស្រកានាគពីប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានបញ្ជាក់ថា៖ អ្នកកាសែតប្រុស-ស្រី៤នាក់ខាងលើនេះ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនាកន្លងទៅ ហើយការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីម្ចាស់រថយន្តសាំយ៉ុង ដឹកជន្លង់ស្រកានាគថា ក្រុមអ្នកកាសែតទាំងនេះទារលុយពួកគាត់។

អ្នកកាសែតប្រុស-ស្រី4នាក់ខាងលើនេះ ទី១៖ឈ្មោះ យ៉ន ទិត្យ អង្គភាពយុវជនខ្មែរព័ត៌មាន, ទី២៖ឈ្មោះ ប៉េង សុខថារៈ អង្គភាពCPNអនឡាញ, ទី៣៖ឈ្មោះ ម៉ី ម៉េងហ៊ុយ អង្គភាពដំណឹងភ្នំពេញ និងទី៤៖ឈ្មោះ ច័ន្ទ ណារ៉ា ភេទស្រី អង្គភាពTNM អនឡាញ។

បើតាមលោកមេបញ្ជាការបន្ថែមថា លោក យ៉ន ទិត្យ ទារលុយប្រចាំខែ៥០០ដុល្លារ ក្នុងមួយខែរីឯក្រុមម្ខាងទៀត មានគ្នា៣នាក់ទារលុយពី ម្ចាស់សាំយ៉ុងដឹកជន្លង់ស្រកានាគ៦០០ដុល្លារ។ លោកបន្ថែមថា ក្រោយពីជំនាញអាវុធហត្ថសាកសួរពួកគាត់ទាំង៤នាក់ខាងលើ ហើយបានឆែកឃើញលុយដុល្លារក្លែងក្លាយសែន ចំនួន១៦សន្លឹក នៅជាប់ខ្លួនជាមួយអ្នកកាសែតឈ្មោះ ប៉េង សុខថារៈ និងឈ្មោះ ម៉ី ម៉េងហ៊ុយ ហើយបានសារភាពថាពិតជាបានទារលុយប្រាកដមែន។
ចំពោះបញ្ហានេះមិនទាន់ឃើញសាមីអង្គភាពរបស់ពួកគេចេញមុខអន្តរាគមន៍ ពិសេសសមាគមអ្នកកាសែតក៏មិនទាន់ស្វះស្វែងរកដំណោះស្រាយឬយកមេធាវីការពារក្តីនៅឡើយទេ ខណះជនសង្ស័យផុតពីនីតិសាកសួរពីមន្ត្រីនគរបាលយុត្តិធម៍៕

IMG_2501 IMG_2505

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print