មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​៖​ រដ្ឋាភិបាល​ដណ្តើម​គ្រប់គ្រង​បាន​វិញ​ទីក្រុង​ Kunduz​ ប៉ុន្តែ​ក្រុម​ឧទ្ទាម​លី​បង់​ច្រាន​ចោលការ​ប្រកាស​នេះ

ចែករំលែក៖

​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ប្រកាស​ថា​ កងទ័ព​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ដណ្តើម​គ្រប់គ្រង​ភាគច្រើន​តំបន់​យុទ្ធសាស្ត្រ​ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង​ Kunduz​ ពី​ក្រុម​ឧទ្ទាម​លី​បង់​នោះ​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ក្រោយ​រយៈពេល​៣​ថ្ងៃ​ដែល​ទីក្រុង​នេះ​ធ្លាក់​ចូល​ក្នុង​កណ្តាប់ដៃ​ក្រុម​ឧទ្ទាម​ ធ្វើ​ឲ្យ​កងកម្លាំង​សន្តិសុខ​ទីក្រុង​កា​ប៊ូល​ និង​កម្លាំង​សម្ពន្ធមិត្ត​អា​មេ​រិ​ក​ស្គាល់​ពាក្យ​ថា​ បរាជ័យ​នោះ​ ។​ ​

fr

ព័ត៌មាន​ពិស្តា​រទាំង​ទង​ការ​វាយប្រហារ​ដណ្តើម​បាន​គ្រប់គ្រង​ដែនដី​ខាងលើ​ពី​សំណាក់​កងទ័ព​រដ្ឋាភិបាល​ទាំង​យប់​នោះ​ គឺ​នៅ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ អ្នកនាំពាក្យ​ក្រុម​ឧទ្ទាម​លី​បង់​ម្នាក់​បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា​ នៅ​ពេល​បច្ចុប្បន្ន​នេះ​កម្លាំង​របស់​ខ្លួន​បាន​និង​កំពុង​ប្រយុទ្ធ​តស៊ូ​វ​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​ ហើយ​ពួក​ខ្លួន​កំពុង​គ្រប់គ្រង​តំបន់​ភាគច្រើន​ជា​ដដែល​ ។​ ការ​ប្រកាស​ដែល​ថា​ រដ្ឋាភិបាល​ដណ្តើម​បាន​ទីក្រុង​ Kunduz​ នោះ​ គឺជា​រឿង​មិន​ពិត​ ។​ ​

កងកម្លាំង​សន្តិសុខ​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ អម​ដោយ​យន្តហោះ​ចម្បាំង​ពីលើ​ដាន​អាកាស​របស់​អា​មេ​រិ​ក​ផង​នោះ​បាន​ធ្វើ​សមរភូមិ​រយៈ​២​ថ្ងៃ​មក​ហើយ​ដើម្បី​ដណ្តើម​ទីក្រុង​នេះ​មក​គ្រប់គ្រង​វិញ​ បន្ទាប់​ពី​ការ​ធ្លាក់​កណ្តាប់ដៃ​របស់​ក្រុម​ឧទ្ទាម​លី​បង់​លើក​ទី​មួយ​ចាប់តាំងពី​ឆ្នាំ​២០០១​មក​នោះ​ ។​

​លោក​ Hamdullah​ Danishi​ អភិបាល​ស្តីទី​ខេត្ត​ Kunduz​ បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា​ កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​រំដោះ​ទីក្រុង​ Kunduz​ ពី​ក្នុង​កណ្តាប់ដៃ​ក្រុម​ឧទ្ទាម​លី​បង់​បាន​វិញ​ទាំង​យប់​ ក្រោយ​ពី​មានការ​ប្រើ​កាំភ្លើង​ធុន​ធ្ងន់​ ។​ លោក​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​យើង​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ និង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ទ្រង់ទ្រាយ​ធំ​ក្នុង​ទីក្រុង​ Kunduz​ នោះ​ ក្រុម​ឧទ្ទាម​លី​បង់​មិន​អាច​តស៊ូ​ទប់ទល់​បាន​ឡើយ​ ហើយ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​អស់​ ។​ យើង​នឹង​ផ្តល់​ជូន​ព័ត៌មាន​លម្អិត​ក្នុង​ពេល​ឆាប់ៗ​នេះ​ ។​ ​

លោក​ Dawlat​ Waziri​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ថ្លែង​ថា​ ប្រតិបត្តិការ​ប្រឆាំង​ក្រុម​ឧទ្ទាម​ខាងលើ​នេះ​ចាប់ផ្តើម​កាលពី​វេលា​ម៉ោង​១១​យប់​ ថ្ងៃ​ទី​២៩​ ខែកញ្ញា​ និង​បាន​បញ្ចប់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ម៉ោង​នៅ​ក្នុង​តំបន់​ ។​ លោក​ Dawlat​ Waziri​ បាន​អះអាង​ថា​ នៅ​ពេល​នេះ​ ក្រុម​ឧទ្ទាម​លី​បង់​បាន​ចាក​ចេញពី​ទីក្រុង​ Kunduz​ អស់ហើយ​ ហើយ​ប្រតិបត្តិការ​បោសសម្អាត​គឺ​នៅ​តែ​បន្ត​ទៅ​ទៀត​ ។​ ​

ដោយឡែក​ អ្នកនាំពាក្យ​ក្រុម​ឧទ្ទាម​លី​បង់​ ឈ្មោះ​ Zabihullah​ Mujahid​ បាន​អះអាង​ថា​ ការ​វាយ​ប្រយុទ្ធ​គ្នា​កំពុង​ប្រព្រឹត្ត​ឡើង​នៅឡើយ​ ។​ ប្រ​ភ​ប​អះអាង​ថា​ ការ​លើក​ឡើង​របស់​ខ្មាំង​ទាក់ទង​ស្ថានការណ៍​នៅ​ក្នុង​ទីក្រុង​ Kunduz​ នោះ​គឺជា​រឿង​មិន​ពិត​ ។​ Mujahedeen​ (​សកម្មប្រយុទ្ធ​ក្រុម​ឧទ្ទាម​លី​បង់​)​បាន​និង​កំពុង​តយុទ្ធ​ជាមួយ​កងកម្លាំង​សត្រូវ​នៅ​ក្នុង​ទីក្រុង​នេះ​នៅឡើយ​ទេ​ ។​ យើង​នៅ​តែ​គ្រប់គ្រង​ភូមិឋាន​ជុំវិញ​ទីក្រុង​នេះ​នៅឡើយ​ ។​ កងកម្លាំង​អា​មេ​រិ​កបាន​ចូលរួម​ជាមួយ​កងកម្លាំង​សត្រូវ​នេះ​ដែរ​ ប៉ុន្តែ​យើង​នៅ​តែ​ការពារ​បាន​យ៉ាង​ប្រសើរ​ ។​ ​

គេ​នៅ​មិន​ទាន់​អាច​រក​ការ​បញ្ជាក់​បាន​ភ្លាមៗ​បាន​ឡើយ​ថា​ តើ​យុទ្ធវិធី​បែប​ណា​ដែល​កងកម្លាំង​បរទេស​ធ្វើ​ប្រតិបត្តិការ​ទាំង​វេលា​យប់​បែប​នេះ​ ។​ ប៉ុន្តែ​ប្រភព​ពី​អ្នកនាំពាក្យ​របស់​កងកម្លាំង​សម្ពន្ធមិត្ត​បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ កង​អា​មេ​រិ​ក​ និង​កម្លាំង​សម្ពន្ធមិត្ត​ត្រូវ​បញ្ជូន​ទៅ​កាន់​តំបន់​ Kunduz​ នោះ​ដើម្បី​ផ្តល់​ប្រឹក្សា​ និង​ជួយ​ដល់​កងទ័ព​សម្ពន្ធមិត្ត​អា​ហ្វ​នី​ស្ថាន​។​

​អ្នកនាំពាក្យ​កម្លាំង​សម្ពន្ធមិត្ត​ លោក​ Brian​ Tribus​ បាន​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ កម្លាំង​ពិសេស​របស់​កងទ័ព​សម្ពន្ធមិត្ត​បាន​ពើបប្រទះ​ប្រយុទ្ធ​ផ្ទាល់​ដី​ជាមួយ​ក្រុម​ឧទ្ទាម​លី​បង់​ ។​ យ៉ាង​ហោច​ណាស់​ យន្តហោះ​ចម្បាំង​អា​មេ​រិ​កបាន​បើក​ប្រតិបត្តិការ​បាញ់ប្រហារ​៥​លើក​ទៅ​លើ​ទីតាំង​ក្រុម​ឧទ្ទាម​លី​បង់​ដែល​នៅ​ជិត​ទីក្រុង​តាំងពី​ថ្ងៃ​ចន្ទ​ រៀង​មក​ ។​ ​

គេ​នៅ​មិន​ទាន់​ដឹង​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជន​ស៊ី​វិល​អំឡុង​ពេល​វាយប្រហារ​នេះ​នៅឡើយ​ទេ​ ៕

An Afghan policeman patrols next to a burning vehicle in the city of Kunduz, Afghanistan October 1, 2015. Afghan officials said government troops recaptured much of the strategic northern city of Kunduz from Taliban insurgents early on Thursday, three days after losing the provincial capital in an embarrassing defeat for Kabul and its U.S. allies. REUTERS/Stringer      TPX IMAGES OF THE DAYfere

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print