អូស្ត្រាលី​ឃុំខ្លួន​ពលរដ្ឋ​អា​មេ​រិ​ក​ម្នាក់​ដែល​ជា​សកម្មជន​ប្រឆាំង​ការ​រំលូតកូន

ចែករំលែក៖

​អូស្ត្រាលី​បាន​អះអាង​ថា​ បាន​ឃុំខ្លួន​ពលរដ្ឋ​អា​មេ​រិ​ក​ម្នាក់​ ជា​សកម្មជន​ប្រឆាំង​ការ​រំលូតកូន​ ដែល​ប៉ុនប៉ង​ចូល​មក​ប្រទេស​អូស្ត្រាលី​ដោយ​ពុំ​មាន​ទិដ្ឋាការ​ស្របច្បាប់​ត្រឹមត្រូវ​កាលពី​ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ ការ​ឃុំខ្លួន​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​អនុញ្ញាត​ឲ្យ​រូបគេ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន​នោះ​អស់​សុពលភាព​ ។​

4092

​លោកស្រី​ Petter​ Dutton​ អ្នកនាំពាក្យ​ក្រសួងអន្តោប្រវេសន៍​អូស្ត្រាលី​បាន​ថ្លែង​ថា​ បុរស​ឈ្មោះ​ Troy​ Newman​ សកម្មជន​ប្រឆាំង​ការ​រំលូតកូន​ត្រូវ​បាន​ចាប់ខ្លួន​ខណៈ​កំពុង​ស្ថិត​នៅ​អាកាសយានដ្ឋាន​ទីក្រុង​ Melbourne​ ក្រោយ​ពី​ការ​ហោះហើរ​មក​ពី​អា​មេ​រិ​ក​ ។​ លោកស្រី​បន្ត​ថា​ បុរស​ម្នាក់​នេះ​មិន​បាន​កាន់​ទិដ្ឋាការ​ស្របច្បាប់​ត្រឹមត្រូវ​ក្នុង​ការ​ចូល​មក​ទឹកដី​អូស្ត្រាលី​នោះ​ឡើយ​ ។​ យន្តហោះ​ដែល​ដឹក​អ្នកដំណើរ​គ្មាន​ទិ​ដ្ឋ​ការ​ត្រឹមត្រូវ​ចូល​មក​ទឹកដី​អូស្ត្រាលី​ប្រឈម​នឹង​ការ​ផាកពិន័យ​ផង​ដែរ​ ។​

​ជនជាតិ​អា​មេ​រិ​ក​ដែល​ជា​សកម្មជន​ប្រឆាំង​ការ​រំលូតកូន​ឈ្មោះ​ Newman​ នេះ​មាន​គម្រោង​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សិក្ខាសាលា​មួយ​ក្នុង​ប្រទេស​អូស្ត្រាលី​ដែល​រៀបចំ​ឡើង​ដោយ​អ​អ្គ​ការ​សិទ្ធិ​ និង​ជីវិត​អូស្ត្រាលី​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ទិដ្ឋាការ​របស់​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​នេះ​ទើបតែ​ផុតកំណត់​កាលពី​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៥​តែ​ប៉ុណ្ណោះ​ ។​

​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ លោក​ Newman​ បាន​រិះគន់​សកម្មភាព​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ និង​បាន​អះអាង​ថា​ ខ្លួន​នៅ​តែ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ បើ​ទោះបី​បដិសេធ​ផ្តល់​ទិដ្ឋាការ​យ៉ាងណា​ក៏​ដោយ​។​

​លោក​ Newman​ បាន​អះអាង​ថា​ ការ​បដិសេធ​ផ្តល់​ទិដ្ឋាការ​ដល់​រូប​លោក​ គឺ​គេ​ផ្តោត​ទៅ​លើ​ការ​រាយការណ៍​កុហក​ រួម​ជាមួយ​គំនិត​ដែល​ថា​ លោក​ជា​មនុស្ស​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​ថែម​ទៀត​ផង​ ។​ ក្នុង​ប្រវត្តិ​ការងារ​ដោយ​សន្តិភាព​របស់​លោក​រយៈពេល​២៥​ឆ្នាំ​កន្លង​មក​ហើយ​ លោក​មិន​បាន​ធ្វើ​ដូច​អ្វី​ដែល​គេ​បាន​លើក​ឡើង​នោះ​ទេ​ ៕​

20150928001182437684-minihighres

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print