បិទ​ទីតាំង​លក់​ឱសថ​បុរាណ​ចិន​ យីហោ​យ៉ុ​ង​ហឹ​ង​ បណ្ដោះអាសន្ន​ បន្ទាប់​មាន​មនុស្ស​ម្នាក់​ស្លាប់​នៅ​ ស្រុក​ជីក្រែង​

ចែករំលែក៖

​ខេត្ដសៀមរាប​៖​ កម្លាំង​នគរបាល​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​បាន​ចុះ​ពិនិត្យ​ ទីតាំង​លក់​ឱសថ​បុរាណ​ចិន​មួយ​កន្លែង​ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ បន្ទាប់​ពី​ទទួល​ ដំណឹង​ថា​ពលរដ្ឋ​ម្នាក់​បាន​ស្លាប់​នៅ​ស្រុក​ជីក្រែង​បន្ទាប់​ពី​បាន​ប្រើប្រាស់​ឱសថ​ទិញ​ពី​ទីតាំង​លក់​ឱសថ​ចិន​នេះ​ ។​ ​

srde (1)

ការ​ចុះ​ប្រតិបត្ដិការ​ណេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ត្រ​ញំ​ង​សេះ​ សង្កាត់​គោក​ ចក​ ក្រុង​សៀមរាប​ ។​ ​

លោក​វរសេនីយ៍ឯក​ សឿ​ន​ សេន​ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទ​ ល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ដ​សៀម​ រាប​បានឱ្យ​ដឹង​ថា​ ប្រតិបត្ដិការ​ត្រួត​ ពិនិត្យ​ទីតាំង​ខាងលើ​នេះ​ បន្ទាប់​ពី​ទទួល​ បាន​បទបញ្ជា​ពី​តំណាង​អយ្យការ​អម​ សាលាដំបូង​ខេត្ដ​និង​មានការ​សហការ​ រវាង​សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​ខេត្ដ​ និង​មន្ទីរ​សុខាភិបាល​ខេត្ដ​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ ។​

​លោក​សឿ​ន​ សេន​ បានឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ចុះ​ពិនិត្យ​ទីតាំង​ឱសថ​បុរាណ​ ចិន​យីហោ​យ៉ុ​ង​ហឹ​ង​ក្រុម​ប្រតិបត្ដិការ​ បាន​ឈាន​ទៅ​ដល់​ការ​នាំ​ខ្លួន​បុគ្គលិក​ ម្នាក់​ឈ្មោះ​ វ៉ែន​ ច​ន្ដ្រា​ ភេទ​ស្រី​ អាយុ​ ២៤​ឆ្នាំ​ យក​ទៅ​សួ​នាំ​នៅ​ស្នងការ​ខេត្ដ​ ព្រោះ​ម្ចាស់​ទីតាំង​នៅ​ក្រៅប្រទេស​ ។​ ក្រៅពី​នេះ​ក្រុម​ប្រតិបត្ដិការ​ក៏​បាន​រក​ ឃើញ​ថា​នៅ​ក្នុង​ចំណោម​ឱសថ​ជា​ច្រើន​ប្រភេទ​ដែល​ដាក់​លក់​ក្នុង​ទីតាំង​ខាងលើ​ នេះ​មាន​ឱសថ​មួយ​ចំនួន​ពុំ​មាន​អាជ្ញា​ បណ្ណ​ត្រឹមត្រូវ​ ។​ លើស​ពី​នេះ​ទៀត​ ទីតាំង​លក់​ឱសថ​បុរាណ​ចិន​យីហោ​យ៉ុ​ង​ ហឹ​ង​នេះ​ថែម​ទាំង​បាន​ផ្សព្វផ្សាយ​បំ​ភ្លើ​សការ​ពិត​ទៀត​ថា​ ឱសថ​ដែល​មាន​លក់​ ក្នុង​ហាង​របស់​ខ្លួន​អាច​ព្យាបាល​ជំងឺ​បាន​១០០​មុខ​ទៀង​ផង​ ។​ កត្ដា​នេះ​មន្ដ្រី​ជំនាញ​ បាន​បដិសេធ​ថា​ មិន​អាច​ទៅ​រួច​នោះ​ ឡើយ​ដោយ​បញ្ជាក់​ថា​ ថ្នាំ​មួយ​មុខ​គឺ​ អាច​ព្យាបាល​ជម្ងឺ​បាន​តែ​មួយ​មុខ​នោះ​ទេ​ ហើយ​បើ​ទីតាំង​ខាងលើ​ធ្វើ​បែប​នេះ​ នោះ​គឺ​បំពាន​ច្បាប់​ទាំងស្រុង​ គឺ​បើក​ លក់​ខុសច្បាប់​ហើយ​ផ្សព្វផ្សាយ​បំភ្លៃ​ បោកប្រាស់​ប្រជាពលរដ្ឋ​ថែម​ទៀត​ ។​ ​

ក្រោយ​ពី​រក​ឃើញ​បញ្ហា​ទាំងនេះ​ហើយ​ ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​សម្រេច​បិទ​ ទីតាំង​លក់​ឱសថ​បុរាណ​ចិន​នេះ​បណ្ដោះអាសន្ន​សិន​ ដោយ​រង់ចាំ​ម្ចាស់​ទីតាំង​ ចូល​បំភ្លឺ​ និង​សុំ​អាជ្ញា​បណ្ណ​ត្រឹមត្រូវ​ទើប​ អនុញ្ញាត​ឱ្យ​បើក​វិញ​ ។​ ​

ទាក់ទិន​បញ្ហា​នេះ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ដ​ សៀមរាប​បាន​សាទរ​ទៅ​នឹង​ចំណាត់ការ​ របស់​សមត្ថកិច្ច​ជំនាញ​ ព្រោះថា​បច្ចុប្បន្ន​ នេះ​មាន​ជន​ឆ្លៀតឱកាស​មួយ​ចំនួន​ធំ​ បាន​ដើរ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​ទិញ​ថ្នាំ​របស់​ពួក​គេ​ដោយ​អួតអាង​ថា​ជា​សះ​ជម្ងឺ​១០០​មុខ​ដែល​ទ​ង្វើ​ទាំងនេះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ​ដែល​មិនសូវ​យល់​ដឹង​ពី​បញ្ហា​នេះ​ ។​ ពួក​គាត់​បាន​ស្នើ​ឱ្យ​សមត្ថ​ កិច្ច​មាន​វិធានការ​ក្ដៅ​បន្ដ​ទៀត​និង​ចាត់ការ​ជន​ដែល​ប្រព្រឹត្ដ​ខុសច្បាប់​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់​ជា​ធរមាន​ ៕​

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print