សហព័ន្ធ​កីឡា​គុន​ដាវ​មាន​បំណង​ឈរ​នៅ​លេខ​រៀង​ល្អ​មួយ​មុន​ដល់​ ស៊ី​ហ្គេ​ម​លើក​ទី​៣២​នៅ​កម្ពុជា

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ យ៉ា​ និមល​ អគ្គ​ លេខាធិការ​សហព័ន្ធ​កីឡា​គុន​ដាវ​បាន​ ប្រាប់​អ្នក​សារព័ត៌មាន​ថា​យ៉ាង​ហោច​ ណាស់​រយៈពេល​២​ទៅ​៣​ឆ្នាំ​ខាង​មុខ​នេះ​ កីឡា​គុន​ដាវ​កម្ពុជា​អាច​ដណ្ដើម​បាន​ ចំណាត់ថ្នាក់​លេខ​រៀង​ល្អ​នៅ​លើ​ឆាក​អន្ដរ​ ជាតិ​ ដោយ​កំណត់​ថា​ត្រូវ​តែ​ដណ្ដើម​ ចំណាត់ថ្នាក់​លេខ​៥​ក្នុង​ចំណោម​១១​ ប្រទេស​ដែល​ជា​សមាជិក​ប្រទេស​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មុន​ប្រទេស​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ ។​

see (1)

​លោក​អគ្គលេខាធិការ​មាន​ប្រសាសន៍​ បែប​នេះ​នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​គុន​ដាវ​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​ ២០១៥​ក្នុង​សាល​ដំបូលទូក​នៃ​សាកល​ វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាលពី​រសៀល​ ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ ដោយ​លោក​បាន​បញ្ជាក់​ថា​ សហព័ន្ធ​ មាន​គោលបំណង​ធំៗ​២​ គឺ​ទី​១-​ខិតខំ​ ស្វែងរក​ទីលាន​សម្រាប់​កីឡាករ​កីឡា​ ការិនី​ហ្វឹកហាត់​ឱ្យ​បាន​សមរម្យ​តាម​ ស្ដង់ដារ​អន្ដរជាតិ​ ។​ ទី​២-​ជំរុញ​ការ​ បណ្ដុះបណ្ដាល​គ្រូបង្វឹក​អាជ្ញាកណ្ដាល​ចៅ​ ក្រម​ជា​ជនជាតិ​ខ្មែរ​ឱ្យ​បាន​ច្រើន​ដើម្បី​ ឆ្លើយ​តប​ជាមួយ​តម្រូវការ​ចាំបាច់​របស់​សហព័ន្ធ​និង​ក្រសួង​អប់រំ​យុវជន​ និង​ កីឡា​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ បើ​ទោះបី​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​មានការ​ថយ​ចុះ​បន្ដិច​មែន​ ដោយ​ សារ​តែ​រដូវ​នេះ​កីឡាករ​កីឡាការិនី​មួយ​ចំនួន​ជាប់រវល់​សិក្សា​ ។​ តួលេខ​ពិត​ ប្រាកដ​សម្រាប់​ការ​ប្រកួត​នេះ​មាន​អ្នកចូលរួម​៣៧​នាក់​ក្នុង​ចំណោម​ក្លិប​ចំនួន​៥​ គឺ​ក្លិប​ទី​១​នៅ​ខេត្ដបាត់ដំបង​,​ ទី​២​នៅ​ ខេត្ដសៀមរាប​ និង​៣​ក្លិប​ទៀត​នៅ​រាជ​ ធានី​ភ្នំពេញ​ ។​

​ដោយឡែក​លោក​ព្រំ​ ប៊ុ​ន​យី​*​ អគ្គ​ នាយករង​នៃ​អគ្គនាយកដ្ឋាន​កីឡា​បាន​ ជំរុញ​ឱ្យ​សហព័ន្ធ​កីឡា​គុន​ដាវ​ខិតខំ​បណ្ដុះបណ្ដាល​កីឡាករ​កីឡាការិនី​បន្ថែម​ទៀត​ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ National​ Games​ នា​ឆ្នាំ​២០១៦​ដែល​ប្រទេស​ កម្ពុជា​សាកល្បង​រៀបចំ​ជា​លើក​ដំបូង​ មាន​កីឡា​ប្រមាណ​១៩​ប្រភេទ​ចូលរួម​ ក្នុង​ន័យ​ពង្រឹងសមត្ថភាព​កីឡាករ​កីឡា​ ការិនី​និង​មន្ដ្រី​បច្ចេកទេស​ត្រៀម​ស៊ី​ហ្គេ​ម​ ឆ្នាំ​២០២៣​ ។​

​ចំពោះ​លទ្ធផល​ក្នុង​ការ​ប្រកួត​ជើង​ ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥​នេះ​វិញ្ញាសា​នារី​ឯកត្ដជន​ដាវ​ធំ​មេដាយមាស​បាន​ទៅ​លើ​កីឡាការិនី​ឆាយ​ លី​លី​,​ មេដាយ​ប្រាក់​ កីឡាការិនី​ មួ​ង​ ម៉ា​នុ​ត​ និង​មេដាយ​ សំរឹទ្ធិ​កីឡាការិនី​ សួង​ ពិសី​ មក​ពី​ក្លិប​ ហូ​សា​ណា​ដូច​គ្នា​ ។​

​វិញ្ញាសា​ដាវ​តូច​បុរស​ឯកត្ដជន​ មេដាយមាស​កីឡាករ​ជី​ម​ ធា​រ៉ា​ មក​ពី​ ក្លិប​ហូ​សា​ណា​,​ មេដាយ​ប្រាក់​កីឡាករ​ ឆាយ​ សុខលាភ​ មក​ពី​ក្លិប​អ៊ី​សា​ និង​ មេដាយ​សំរឹទ្ធិ​ បាន​ទៅ​កីឡាករ​ សាន់​ សុខ​សីហា​ មក​ពី​ក្លិប​អ៊ី​សា​ដែរ​ ។​

​វិញ្ញាសា​បុរស​ដាវ​ធំ​មេដាយមាស​ កីឡាករ​ឃឹម​ សា​មាន​ មក​ពី​ក្លិប​សន្ធរ​ ម៉ុ​ក​,​ មេដាយ​ប្រាក់​កីឡាករ​ មាលា​បូ​រិ​ន​ មក​ពី​ក្លិប​ន​រា​ និង​ មេដាយ​សំរឹទ្ធិ​បាន​ទៅ​ កីឡាករ​ ជុំ​ សម្បត្ដិ​ មក​ពី​ក្លិប​អ៊ី​សា​ ។​ វិញ្ញាសា​ដាវ​ធំ​បុរស​ជា​ក្រុម​មេដាយ​ មាស​បាន​ទៅ​ក្លិប​អ៊ី​សា​ ។​ មេដាយ​ប្រាក់​ បាន​ទៅ​ក្លិប​សន្ធរ​ម៉ុ​ក​និង​មេដាយ​សំរឹទ្ធិ​ បាន​ទៅ​លើ​ក្លិប​ន​រា​ ៕

see

...

ដោយ៖ ​សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print