ខេត្ដកោះកុង៖ ប្រជាពលរដ្ឋបាន នាំគ្នារិះគន់ទៅលើក្រុមមន្ដ្រីគយនិងរដ្ឋាករច្រកទ្វារអន្ដរជាតិចាំយាមថាបាន ឃុបឃិតបើកដៃឱ្យក្រុមឈ្មួញនាំម៉ូតូគេចពន្ធរាប់ពាន់គ្រឿងចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាក្នុងមួយខែៗ ។
ប្រភពលើកឡើងថា ក្រុមមន្ដ្រីគយ ប្រចាំច្រកទ្វារអន្ដរជាតិចាំយាមកាក់ កបយ៉ាងខ្លាំងជាមួយក្រុមឈ្មួញដែលនាំ ទំនិញគេចពន្ធគ្រប់ប្រភេទចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា ជាពិសេស ម៉ូតូអត់ពន្ធតែម្ដង ។
ជាក់ស្ដែងកាលពីថ្ងៃទី៣០ ខែកញ្ញា វេលាម៉ោងប្រមាណជាង២រសៀលក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋអ្នកសារព័ត៌មានមួយក្រុមបានចុះទៅផ្ដិត យករូបភាពនៅឃ្លាំងទំនិញចាំយាមស្រាប់តែឈ្មូញរកស៊ីម៉ូតូគេចពន្ធនោះបានប្រើសំដីប្រមាថមកលើអ្នកសារព័ត៌មានថា “អ្នកកាសែតដែលមកថតរូបមិនសុំការអនុញ្ញាតពីម្ចាស់ទំនិញបែបនេះបានចេះ តែបាត់ខ្លួន” រួមទាំងមានការរារាំងពី សំណាក់មន្ដ្រីគយប្រចាំនៅទីនោះថែម ទៀតផង ។
មន្ដ្រីគយនិយាយថា អ្នកសារព័ត៌ មានយោងទៅលើអ្វីបានជាមកថតរូប នៅទីនេះ តើមានសុំការអនុញ្ញាតដែរឬ ទេ ព្រោះឃ្លាំងនេះជាទំនិញរបស់គយមាន សិទ្ធិមិនឱ្យថតរូបនោះទេ ។ ក្រុមអ្នកសារ ព័ត៌មានមានការងឿងឆ្ងល់យ៉ាងខ្លាំងថា តើទំនិញគយទាំងនោះមានការឃុបឃិតជាមួយឈ្មួញរត់ពន្ធខុសច្បាប់ឬមួយគយមានសិទ្ធរត់ពន្ធទំនិញខុសច្បាប់បានជា មានឃ្លាំងសម្រាប់ដាក់ទំនិញបែបនេះ ។
ប្រសិនបើទំនិញទាំងនេះមិនបានបង់ ពន្ធវិញវាជារឿងមួយដែលចំណេញទៅ ដល់ក្រុមឈ្មួញជាខ្លាំង ហើយបើមានការ បង់ពន្ធត្រឹមត្រូវវាជារឿងមួយដែលចំណេញទៅដល់ចំណូលពន្ធរដ្ឋមិនមែនអ្នកសារព័ត៌មានជាអ្នកចំណេញនោះទេ ។
ម៉ូតូដែលក្រុមឈ្មួញនាំចូលសុទ្ធតែ ម៉ូតូស៊េរីទំនើបដូចជា MSX និង ZOOMER និងម៉ាកផ្សេងៗទៀតចំនួន ៣រថយន្ដក្នុងមួយរថយន្ដមានម៉ូតូប្រមាណ៧០គ្រឿង ។
កន្លងមកក្រុមមន្ដ្រីគយប្រចាំនៅ ទីនោះធ្លាប់បានគំរាមមិនឱ្យក្រុមអ្នកសារព័ត៌មានថតផ្ដិតយករូបភាពនៅទីនោះ ទេ តើក្នុងឃ្លាំងទំនិញចាំយាមនេះមាន អាថ៌កំបាំងអ្វីខ្លះបានជាត្រូវលាក់បាំងពី ក្រុមប្រជាពលរដ្ឋក៏ដូចជាក្រុមអ្នកសារព័ត៌មាននោះ?
ជុំវិញករណីរិះគន់ខាងលើមន្ដ្រីស្នាក់ ការច្រកទ្វារអន្ដជាតិចាំយាមបានឱ្យដឹង តាមទូរស័ព្ទថា មន្ដ្រីគយបានរាយការណ៍ មកប្រធានច្រកដែរថាមានម៉ូតូចេញ តាមច្រកនេះតែការបង់ពន្ធគ្រប់ឬមិន គ្រប់នោះវាជាជំនាញរបស់គយនោះទេ ។
ចំណែកឯមន្ដ្រីគយនិងរដ្ឋាករដែល ប្រចាំនៅឃ្លាំងទំនិញចាំយាមនោះបាន ថ្លែងឱ្យដឹងតាមទូរស័ព្ទថា ទំនិញម៉ូតូទាំង នោះគឺឈ្មួញបានបង់ពន្ធ១០០ភាគរយ តែដោយសារថ្ងៃនេះជាថ្ងៃចុងខែហេតុ នេះហើយប្រព័ន្ធបង់ពន្ធនៅអគ្គនាយក ដ្ឋានបានបិទ នៅថ្ងៃស្អែកឬខានស្អែក ប្រព័ន្ធនិងបើកឡើងវិញហើយ បើសិន ជាមិនមានវិក្កយបត្របង់ពន្ធត្រឹមត្រូវ ទេនោះគឺរថយន្ដនេះមិនអាចចេញបាន នោះទេ ។
ចំណែកឯលោក ថេង ម៉ុងហួន ប្រធាន ការិយាល័យគយនិងរដ្ឋាករចាំយាមវិញភ្នាក់ងារយើងពុំអាចសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទរបស់លោកទូរស័ព្ទចូលជាច្រើនលើកច្រើនសាតែពុំមានអ្នកលើក ៕
ដោយ៖ ហេង នរិន្ទ្រ