មន្ត្រីនគរបាលម្នាក់ស្រវឹងស្រាជិះម៉ូតូរេចង្កូតធ្លាក់ជ្រោះស្លាប់ នៅក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី៖ មន្ត្រីនគរបាលម្នាក់ត្រូវគេប្រទះឃើញបានស្លាប់នៅក្នុងអូរថ្មដាយ៉ាងអណោចអធ័ម ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង០១និង២០នាទីរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ នៅក្នុងអូរថ្មដា ស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

received_897265507016368

លោក តេងសាវុធ អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌក្រុងបានលុងបានបញ្ជក់ថា ជនរងគ្រោះនេះមានឈ្មោះ បួស នួន អាយុ៤២ឆ្នាំជនជាតិខ្មែរ ជាមន្ត្រីនគរបាលស្រុកអូរជុំ រស់នៅភូមិអូជុំឃុំអូជុំ ស្រុកអូជុំ ខេត្តរតនគិរី ។​

លោកបានបន្តទៀតថា សាកសពជនរងគ្រោះនេះបានស្លាប់អស់រយៈពេល៣ទៅ៤ថ្ងៃកន្លងមកហើយព្រោះគេឃើញសាកសពហើមរលួយស្អុយអាសោចបាត់ទៅហើយនោះ ជនរងគ្រោះជិះម៉ូតូម៉ាកស្មាក ពណ៍ស អត់ស្លាកលេខ ចេញពីក្រុងបានលុងទៅស្រុកអូរជុំដល់ត្រង់ចំណុចកើតហេតុខាងលើក៏រេចង្កូតធ្លាក់ផ្លូវចូលអូរតែម្តង ។

បើតាមការអះអាងពីមន្ត្រីបច្ចេកទេសវិឡាសាស្ត្របានឲ្យដឹងថា សាកសពពិតជាស្លាប់ដោយសារស្រវឹងស្រាបើកបរម៉ូតូធ្លាក់ផ្លូវចូលជ្រោះស្លាប់ពិតប្រាកដមែនពុំមែនជារឿងឃាតកម្មនោះទេ ។ ប្រភពពីប្រជាពលរដ្ឋដែលរស់ក្នុងភូមិជាមួយជនរងគ្រោះថា ជនរងគ្រោះចូលចិត្តពិសាស្រាជារៀងរាល់ថ្ងៃមិនដែលលុះថ្ងៃណាឡើយ ។

នៅពេលនោះគេបានឃើញកម្លាំងចូលរួមដូចជា លោកជាសុភក្ត្រ័ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងអធិការក្រុងបានលុងនឹងកម្លាំងប៉ុស្ថិ៍រដ្ឋបាលបឹងកន្សែងផងដែរ ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Untitled 20151001_134955 20151001_140735

...

ដោយ៖ អ៊ុចសាវុទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print