នគរបាល​បង្ក្រាប​ក្មេង​ទំនើង​ជិះ​ម៉ូតូ​៤​នាក់​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​បណ្តាល​ឱ្យ​លាន់ឮ​ប៉ះពាល់​ដំណេក​ប្រជាពលរដ្ឋ​នៅ​ពេល​យប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖​ ក្មេង​ទំនើង​៤​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំ​ខុស​លក្ខណៈ​បច្ចេកទេស​បង្ក​ឱ្យ​លាន់ឮ​សម្លេង​គង​រំពង​ប៉ះពាល់​ដល់​ដំណេក​ប្រជាពលរដ្ឋ ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ការពារ​ និង​អន្តរ​គម​ន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ត្រី​ សូ​យ​ សំណាង​ នាយការិយាល័យ​នគរបាល​ការពារ​និង​អន្តរ​គម​ន៍​ខេត្ត​ ចេញ​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន ។

12092215_1739242762954234_1876497822_n

​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣០​ ខែកញ្ញា ​ឆ្នាំ​២០១៥ ​នៅ​លើ​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​សិរី​សោភ័ណ​ជា​បន្តបន្ទាប់ ​ហើយ​ប​ញ្ជួ​ន​ពួក​គេ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ​បន្ទាប់ពី​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ជិះ​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​លាន់ឮ​ស​ម្លេ​នៅ​តាម​ដងផ្លូវ​។

​ការ​ចេញ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ខុស​លក្ខណៈ​បច្ចេកទេស​គឺ​ដោយ​មានការ​ដាក់​ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ត្រី​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​ បញ្ជា​ទៅ​កម្លាំង​នគរបាល​គ្រប់​ស្រុក​ក្រុង​ ទាំង​៩​ត្រូវ​ទប់​ ស្កាត់​ ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ខុស​បច្ចេកទេស​បង្ក​ប៉ះពាល់​សន្តិសុខ​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​។​ ការ​រំខាន​ពី​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​នៅ​ពេល​យប់​លាន់ឮ​សម្លេង​ខ្លាំងៗ​នោះ​ដែរ​កន្លង​មក​ប្រជាពលរដ្ឋ​ក៏​ធ្លាប់​ប្តឹង​រាយការណ៍​មក​កម្លាំង​នគរបាល​ពី​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​បាន​បើក​ម៉ូតូ​កែ​ច្បំ​ពង់​ស៊ី​ម៉ាំង​លាន់ឮ​គង​រំពង​ដែល​ធ្វើ​ឱ្យ​បង្ក​ឱ្យ​ប៉ះពាល់​និង​រំខាន​ដល់​ប្រជាពលរដ្ឋ​កើតក្តី​ក្តៅក្រហាយ​ដេក​ពួន​ពុំ​បាន​ផង​ដែរ​ ។​

​ក្មេង​ទំនើង​ទាំង​៤​នាក់​មានឈ្មោះ​ ១,​ស្រ៊​ន​ តូ​ណា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​៣​ សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរី​សោភ័ណ​ប្រកប​មុខរបរ​ជាងមាស​ ជិះ​ម៉ូតូ​ម៉ាក​MSX​ ពណ៌​ ក្រហម​អត់​ស្លាក​លេខ​ ២,​តាំង​ គឹ​ម​ហុង​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ប្រកប​មុខរបរ​សិស្ស​ ជិះ​ម៉ូតូ​ម៉ាក​ម៉ាក​KAWASAKI​ ពណ៌​ត្រួយ​ចេក​គ្មាន​ស្លាក​លេខ​ ៣,​ភាព​ ថេ​វ៉ា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​១​ សង្កាត់​ព្រះ​ ពន្លា​ក្រុង​សិរី​សោភ័ណ​ប្រកប​មុ​របរ​សិស្ស​ ជិះ​ម៉ូតូ​ម៉ាក​CBR​ ពណ៌​សលាយ​ខ្មៅ​គ្មាន​ស្លាក​លេខ​ និង​៤,​ឈ្មោះ​ ជួន​ ដា​រ៉ា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ប្រកប​មុខរបរ​សិស្ស​ រស់នៅ​ភូមិ​អណ្តូង​ខ្លុង​ ឃុំ​គំរូ​ ស្រុក​ថ្មពួក​ ជិះ​ម៉ូតូ​ម៉ាក​CBR​ ពណ៌​ការ៉ុត​គ្មាន​ស្លាក​លេខ​។​

​ក្មេង​ទាំង​នើ​ង​ទាំង​៤​នាក់​ខាងលើ​នៅ​ព្រឹក​ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០១៥​ ត្រូវ​បាន​ លោក​ឧត្តមសេនីយ៍ត្រី​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​នាំ​យក​មក​អប់រំ​ នៅ​ស្នងការ​ ដ្ឋា​ន​នគរបាល​ខេត្ត​ឱ្យ​កែប្រែ​ឥិ​យា​ថប​សារ​ជា​ថ្មី​ ប​ញ្ឆ​ប់​ការ​កែ​ច្នៃ​ម៉ូតូ​ខុស​លក្ខណៈ​បច្ចេកទេស​ បង្ក​ប៉ះពាល់​សណ្តាប់​សាធារណៈ​។​

​លោក​គ្រាន់តែ​អប់រំ​និង​ឱ្យធ្វើ​កិច្ចសន្យា​ឈប់​ជិះ​ម៉ូតូ​ដាក់​បំពង់​ស៊ី​ម៉ាំង​កែ​ច្នៃ​ចាប់ពី​នេះ​តទៅ​ ហើយ​ ត្រូវ​ឱ្យទៅ​ជួយ​ណែ​ នាំ​មិត្តភក្តិ​ដ៏​ទៃ​ទៀត​ ឈប់​ប្រើប្រាស់​ ដាក់​បំពង់​ម៉ូតូ​ស៊ី​ម៉ាំង​កែ​ច្នៃ​ បញ្ឈប់​កែ​ច្នៃ​ម៉ូតូ​ឱ្យ​ខុស​បច្ចេក​ ទេស​លក្ខណៈ​ដើម​ មិន​ត្រូវ​ប្រព្រឹត្ត​នូវ​អ្វី​ដែល​ផ្ទុយ​និង​ច្បាប់​ ខិតខំ​កែខ្លួន​ឱ្យទៅ​ចាម​នុស្ស​ល្អ​ ប្រជាពលរដ្ឋ​ល្អ​រស់នៅ​ក្នុង​សង្ក​ម​ រាល់​កិច្ចសន្យា​នេះ​ បើសិន​ថ្ងៃក្រោយ​មិន​គោរព​តាម​ នូវ​ តែ​លួច​ធ្វើ​សកម្មភាព​ផ្ទុយ​ និង​កិច្ច​ សន្យា​នេះ​ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ម្តងទៀត​និង​អនុវត្ត​តាម​ផ្លូវច្បាប់​។​ក្រុម​ ក្មេង​ទំនើង​ ខាង​ លើ​បន្ទាប់​ពី​អប់រំ​និង​ឱ្យធ្វើ​កិច្ចសន្យា​រួចរាល់​បានឱ្យ​ដោះ​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​កែ​ច្នៃ​ចេញ​ដាក់​ជំនួស​ស៊ី​ម៉ាំង​តាម​លក្ខណៈ​ត្រឹមត្រូវ​បច្ចេកទេស​វិញ​ហើយ​ដោះ​លែង​ ប្រគល់​ឱ្យ​អាណា​ព្យាបាល យក​ទៅ​អប់រំ​នៅផ្ទះ​បន្ថែម​ទៀត​៕​

12042165_1739242742954236_813855013_n - Copyabd (1)abd (4)

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print