ផ្ទុះធុងហ្គាសបណ្តាលឲ្យកូនស្រីស្លាប់ និងម្តាយឪពុករងរបួសធ្ងន់នៅស្រុកភ្នំព្រឹក

ចែករំលែក៖

ខេត្តបាត់ដំបង ៖ មានករណីផ្ទុះធុងហ្គាសបណ្តាលឲ្យស្លាប់កូនស្រីម្នាក់ របួសធ្ងន់ប្តី-ប្រពន្ធ២នាក់ និងខូចខាត ផ្ទះ​១ខ្នង ទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ,ម៉ូតូចាស់​ចំនួន២គ្រឿង កើតឡើងនៅចំណុចភូមិបេងស្អាត ឃុំ-ស្រុកភ្នំព្រឹក កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ។

ជនរងគ្រោះរួមមាន ៖

១.ឈ្មោះ កាន ស៊ីឌឿន ត្រូជាប្តី អាយុ៣៣ឆ្នាំ រងរបួសធ្ងន់

២.ឈ្មោះ ចាន់ នី ត្រូវជាប្រពន្ធ អាយុ២៥ឆ្នាំ រងរបួសធ្ងន់

៣.ឈ្មោះ ឌឿន នីកា ត្រូវជាកូនស្រី អាយុ៣ឆ្នាំ បានស្លាប់នៅមន្ទីពេទ្យ

ក្នុងនោះបណ្តាលឲ្យខូចខាត ផ្ទះ១ខ្នងទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ខូចខាតទាំងស្រុង ម៉ូតូចាស់​ចំនួន២គ្រឿង ពាងដាក់ទឹកធំៗចំនួន២ សម្ភារក្នុងផ្ទះមួយចំនួនធំទៀត ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានជួយបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរ​ពេទ្យបង្អែកស្រុកសំពៅលូន និងបានពិនិត្យកន្លែងកើតហេតុសន្និដ្ឋានដំបូង ពិតជាករណីផ្ទុះធុងហ្គាសពិតប្រាកដ មែន ។

ក្នុងករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីខ្សែរភ្លើងប៉ះត្រូវធុងហ្គាស ទើបបណ្តាលឲ្យផ្ទុះតែម្តង ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print