ភ្នំពេញ៖ ជនសង្ស័យម្នាក់ចូលទៅលួចអីវ៉ាន់នៅក្នុងផ្ទះត្រូវម្ចាស់ផ្ទះទាន់ចាប់ប្រគល់នគរបាល ប៉ុស្តិ៍វាលវង់នៅវេលាម៉ោង១២នាទីយប់ឈានចូលថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៧នៅចំណុច ផ្ទះមួយកន្លែង ផ្លូវលេខ២១៥ សង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យ មានឈ្មោះ អ្នក វលក្ស័ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅមិនពិតប្រាកដ ។
តាមប្រភព ព័ត៌មាន ពី ជនរងគ្រោះ បាន ប្រាប់ ឱ្យ ដឹង ថា មុនពេលកើតហេតុជនសង្ស័យម្នាក់បានឡើងទៅផ្ទះកើតហេតុខាលើមួយស្ទុះក្រោយមកក៏ស្រាប់តែមានជនសង្ស័យខាងលើបានបើកបង្អួតទ្វាផ្ទះរបស់ជនរងគ្រោះហើយបានបំរុងលួចអីវ៉ាន់ ពីនោះជនរងគ្រោះក៏បានលឺសំលេងក៏បានស្ទុះមកមើលក៏ស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងតែ លួចយកអីវ៉ាន់ របស់ខ្លួន ពេលនោះជនរងគ្រោះក៏ស្រែកថាចោរៗក៏ដេញតាមពីក្រោយរហូតដល់ខាងក្រោយចៃដន្យពេលនោះក៏ត្រូវ កម្លាំង ល្បាត នគរបាល ប៉ុស្តិ៍វាលវង់ប្រទះឃើញក៏ដេញចាប់ភ្លាមៗតែមង្ត។
ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវ បាន សមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍ នគរបាល រដ្ឋបាល វាលវង់ធ្វើការ សាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ស រស្មី