ខេត្តប៉ៃលិន ៖ ឈ្មួញធំៗ ទាំងជំនួញស្របច្បាប់ និងបង់ពន្ធមិនគ្រប់មួយចំនួនធំបា នបង្ខំចិត្តដកខ្លួនពីការដឹកញ្ជូ នឆ្លងកាត់ចូលតាមច្រកអន្តរជាតិព្ រំ ខេត្តប៉ៃលិន បន្ទាប់ពីប្រធានសាខាគយ និងប្រធានការិយាល័យគយ និងរដ្ឋាករព្រំ មកកាន់តំណែងថ្មីមិនបានប៉ុន្មា នខែផង ធ្វើទុក្ខបុកម្នេញ អាចគេសង្ស័យថា គំនាបបញ្ហាសេវាក្រោមតុ ឬក៏បង្ខំឲ្យបង់លើសពីសមត្ថភាព ការនាំចូលរបស់ពួកគេ ។
បន្ទាប់ពីក្រុមឈ្មួញដឹកទំនិញមួ យចំនួនត្រូវបានដកខ្លួន បែរជាលោកសំ សុវណ្ណារិទ្ធ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិព្រំ និងលោក ទី ប៊ុនឡង់ ប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន បង្វែទិសដៅមកគាបសង្កត់ប្រជា ពលរដ្ឋនៅក្នុងខេត្តប៉ៃលិនមួយនេះ យ៉ាងធ្ងន់ធ្ងរ គ្រាន់តែពួកគេមានមុខរបរបន្តិ ចបន្តួច ដឹកផ្លែឈើពីទឹកដីថៃមកលក់ក្នុងខេ ត្តនោះ ។
ជាក់ស្តែង កន្លងទៅបងប្អូនប្រជាពលរដ្ឋយ៉ា ងតិចជាង៣០នាក់បាននាំគ្នាមកតវ៉ា នៅមុខការិយាល័យគយ និងរដ្ឋាករព្រំ ជាមួយនឹងការស្រែកទាមទារឲ្យមន្ត្ រីគយទាំងនោះមានការយោគយល់ និងសម្រួលដល់ការដឹកជញ្ជូនផ្លែឈើ តាមម៉ូតូ តាមរទេះរុញ ដើម្បីឲ្យពួកគាត់មានឱកាសទទួលបា នការចំណេញបន្តិចបន្តួចដោះស្រា យជីវភាពប្រចាំថ្ងៃ ។ ការតវ៉ានេះបានធ្វើឡើងកាលពីព្រឹ កថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ខណៈមន្ត្រីគយរបស់លោក សំ សុវណ្ណារិទ្ធ ចេញមុខយ៉ាងចំហរយកលុយពីប្រជា ពលរដ្ឋដឹកជញ្ជូនផ្លែឈើតាមម៉ូតូ រទេះក្នុងតម្លៃ១ម៉ឺនរៀលទៅ២ម៉ឺ នរៀល ។
ការប្រមូលលុយនេះមិនបានចេញវិ កយបត្រសម្រាប់ពន្ធចូលរដ្ឋនោះទេ( ថ្លៃបាយគយ) ទើបធ្វើឲ្យប្រតិកម្មយ៉ាងខ្លាំ ងពីប្រជាពលរដ្ឋ ។ មន្ត្រីគយក្រោមឱវាទបានបង្ហើបថា ពួកគាត់ក៏ឈឺក្បាលផងដែរ ពិសេសខ្មាស់សមត្ថកិច្ចដទៃ មិនត្រូវឲ្យមានសកម្មភាពមន្ត្រី គយអង្គុយចាំយកលុយពីប្រជាពលរដ្ ឋដឹកផ្លែឈើតាមម៉ូតូ និងរទេះនោះទេ ព្រោះជាអំពើខុសច្បាប់ ។
ជាធម្មតា ការបង់ពន្ធនាំចូលផ្លែឈើពីប្រទេ សថៃ អាចបង់ពន្ធបានគឺចាប់ពីការដឹកជញ្ ជូនប្រភេទសាំយ៉ុងឡើង រថយន្តយីឌុប ឬរថយន្តកង់៦ មានអត្រាបង់ពន្ធច្បាស់លាស់ ដែលគណនេយ្យច្រកមួយនេះ កន្លងទៅធ្វើមានតម្លាភាព ប៉ុន្តែក្នុងតំណែងលោក សំ សុវណ្ណារិទ្ធ ជាប្រធានការិយាល័យច្រកព្រំ លោក ទី ប៊ុនឡង់ ជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តប៉ៃលិន ការដឹកនាំទៅជាច្របូកច្របល់ ។ មិនត្រឹមតែមេឈ្មួញធំៗដកខ្លួនប៉ុ ណ្ណោះទេ សូម្បីតែមន្ត្រីក្រោមឱវាទម្នាក់ ៗឈឺក្បាលវិលមុខនឹងយន្តការដឹកនាំ ទាំងពីរ ដែលធ្វើឲ្យបាត់បង់ចំណូលពន្ធយ៉ា ងច្រើនបំផុតក្នុងមួយខែៗ ប៉ុន្តែភាពធុញទ្រាន់ ការគាបសង្កត់ ទើបធ្វើឲ្យឈ្មួញទទួលយកអាចជាសំណូ មពរណាមួយមិនបាន ក៏បង្ខំចិត្តចាកចេញរកស៊ីនៅតំបន់ នេះ ។
មន្ត្រីគយលើកឡើងថា យើងគ្រាន់និយាយឲ្យខ្លីហើយស្រួ លស្តាប់ ប្រសិនបើយើងមានឃ្លាំង យើងមានក្រុមហ៊ុន និងផ្ទះសម្បែងនៅខេត្តប៉ៃលិន ហេតុអីក៏សម្រេចចិត្តមិនរកស៊ីនៅ មូលដ្ឋានរបស់ខ្លួន? ចំណុចនេះ លោកទាំងពីរខាងលើអាចនឹងពិចារណា ម្យ៉ាងទៀត ការបាត់ចំណូលពន្ធនេះ ក៏កើតឡើងដោយសារបុគ្គលប្រធានសាខា និងប្រធានការិយាល័យច្រកព្រំនេះ តែម្តង ។ មន្ត្រីគយទទួលស្គាល់ថា កន្លងទៅអាចមានចន្លោះប្រហោងចំពោះ ការនាំ
ចូលទំនិញប្រភេទចាប់ហួយចម្រុះ ភេសជ្ជៈ គ្រឿងបន្លាស់រថយន្ត (ស្ព៊ែផាត) បង់ពន្ធមិនគ្រប់ខ្លះៗដែរ ប៉ុន្តែបច្ចុប្បន្ន សូម្បីតែរូបភាពទំនិញបែបនេះក៏គ្ មាន ហើយទំនិញបង់ពន្ធនាំចូលខ្ពស់ក៏ត្ រូវបាត់បង់ ។
មន្ត្រីសាលាខេត្តបានបង្ហើបថា កន្លងទៅគ្រាន់តែទំនិញរបស់ឈ្មួ ញធំៗប៉ុន្មាននាក់ដូចជារបស់ក្រុ មហ៊ុនគាធី មានរថយន្តធំៗដឹកជញ្ជូនទំនិញប្ រភេទចាប់ហួយចម្រុះ គ្រឿងអេឡិចត្រូនិក និងបន្លាស់រថយន្តជាដើម បង់ពន្ធចូលរដ្ឋយ៉ាងច្រើន ។ ក្នុងនោះ សូម្បីតែលោក ហេង ហុងម៉េង (តាឆេង) ក៏នាំចូលនូវស្រាបៀរលីអូ យ៉ាងច្រើនសន្ធឹកសន្ធាប់ជាមួយនឹ ងទំនិញចម្រុះចាប់ហួយ ក៏ត្រូវដកឃ្លា ឬនាំចូលតិចតួចបំផុត ។
ដោយឡែក ចែពៅ ដែលជាអ្នកដឹកជញ្ជូនគ្រឿងសំណង់ក៏ មានអារម្មណ៍ប្រហាក់ប្រហែលគ្នាជា មួយនឹងឈ្មួញខាងលើ ។ បញ្ហានេះ តើមានអ្វីនៅពីក្រោយខ្នងមេគយសាខា ខេត្ត និងមេគយច្រកព្រំ? គេទទួលស្គាល់ថា មានអាជីវករ៣ទៅ៤នាក់ប៉ុណ្ណោះ ដែលធ្លាប់ដឹកជញ្ជូនទំនិញប្រភេ ទគ្រឿងសំណង់ បន្តនាំចូល ដោយសារពួកគាត់មានមុខរបរលក់គ្រឿ ងសំណង់សម្រាប់បម្រើឲ្យក្នុងខេត្ តប៉ៃលិននេះស្រាប់ ។
ផ្ទុយទៅវិញ អាចខាងមេគយសាខាខេត្ត និងមេគយច្រកព្រំជ្រួលច្របល់នឹ ងខ្លួនអសមត្ថភាព ប្រមូលពន្ធជូនរដ្ឋ បែរជាមកបង្កើតបញ្ហាស្មុគស្មាញឲ្ យថ្នាក់លើឈឺក្បាលរឿងយកលុយពីបងប្ អូនប្រជាពលរដ្ឋដឹកផ្លែឈើ ជះឥទ្ធិពលអាក្រក់ដល់អាជ្ញាធរខេ ត្ត ក៏ដូចជាថ្នាក់លើនៅខាងអគ្គនាយកដ្ ឋានគយ និងរដ្ឋាករកម្ពុជានោះផងដែរ ។
ពាក់ព័ន្ធករណីនេះ http://nkdnews.com/ មិនអាចទាក់ទងបានទេពីមេ គយសាខា និងមេគយច្រកព្រំ ទន្ទឹមនឹងមានបាតុភាពនេះកើតឡើងកា លពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ប៉ុន្តែមន្ត្រីសាលាខេត្តបាននិយា យបែបចំអក ថា លោក សំ សុវណ្ណារិទ្ធ ប្រធានការិយាល័យគយ និងរដ្ឋាករព្រំ កន្លងទៅក៏ធ្លាប់មានឈ្មោះដ៏អាស្ រូវនៅខេត្តមណ្ឌល គិរីយ៉ាងធ្ងន់ធ្ ងរ ពិសេសជាប់ពាក់ព័ន្ធទៅនឹងការអនុ ញ្ញាតឲ្យការដឹកជញ្ជូនឈើខុសច្បា ប់ទៅប្រទេសវៀតណាម និងឃុបឃិតគ្នាជាមួយឧកញ៉ា ល័ក្ស ឲ្យមានការហូរចូលប្រេងគេចពន្ធយ៉ា ងសន្ធឹកសន្ធាប់តាមច្រកអន្តរជាតិ ដាក់ដាំ ។
ជុំវិញបញ្ហាទាំងអស់នេះ គួរណាស់តែថ្នាក់លើពិនិត្យពិចា រណាអំពីការសម្រេចដកខ្លួនរបស់ឈ្ មួញធំៗ ឈប់ដឹកតាមច្រកព្រំ ហើយនិងការបាត់បង់ចំណូលពន្ធថា តើមានអ្វីនៅពីក្រោយខ្នងមេគយទាំ ងពីររូបនេះ? ឬមួយបង្ខំឲ្យគេបង់ទឹកតែខ្ពស់រហូ តដល់គេបង្ខំចិត្តឈប់រកស៊ី ធ្វើឲ្យចំណូលពន្ធត្រូវបានបាត់ បង់យ៉ាងដូច្នេះ? ៕ សិលា