សកម្មភាពឆ្លងដែលចូលទៅកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃបែបអនាធិបតេយ្យ សមត្ថ កិច្ចគ្រប់ជំនាញមិនទាន់មានវិធានការបង្ក្រាបនៅឡើយទេ

ចែករំលែក៖

 ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូង នៅក្នុងទឹកដី​ថៃ តាមច្រកអានសេះ នឹងច្រករបៀងផ្សេងៗទៀត គួរឲ្យព្រួយបារម្ភ ដោយសារសមត្ថកិច្ចដែល មានភារកិច្ចត្រួតពិនិត្យតាមច្រកនីមួយៗមានភាពធូរលុង ឬអាចនិយាយបានថា ដោយសារ ផលប្រយោជន៍ បណ្តែតបណ្តោយឲ្យមានបទល្មើស ជញ្ជូនឈើម្ម ពីទឹកដីថៃឆ្លងចូលមក កម្ពុជាបានយ៉ាងស្រួលបែបនេះ ។

ការលួចឆ្លងដែលចូលទៅលួចកាប់ឈើម្ម នៅក្នុងទឹកដីថៃពេលខ្លះត្រូវជាន់មីនរបួសពិការ ដាច់ ជើង ស្លាប់ ឬត្រូវកង​ទាហ៊ានថៃចាប់ដាក់កុកក៍មាន ។

ប្រជាពលរដ្ឋនៅភូមិឈើទាលគងបានរាយការថា ជារៀងរាល់ថ្ងៃ មានប្រជាពលរដ្ឋ ដែលគេ ដឹកចេញពីស្រុកគូលែនឲ្យចូលទៅលួចកាប់ឈើនៅក្នុងទឹកដីថៃតាមច្រកអានសេះ នឹងច្រក របៀងផ្សែងៗផ្សេងយកមកលក់អោយក្រុមឈ្មួញ​ដែលបោះទីតាំងនៅជាប់ជើងភ្នំអានសេះ ពួក ក្រុមឈ្មួញ ដឹកជញ្ជូនឈើក្រញូងតាមរថយន្តតូចៗ ពីជើងភ្នំអានសេះកាត់តាមផ្លូវភូមិឈើទាងគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្តចូលមកស្តុកទុកនៅចំនុចភូមិស្រះក្តុក ឃុំស្រអែម រួចហើយសាងដាក់រយន្តសេរីទំនើបយកទៅលក់នៅខេត្តរតនគីរី នឹងខេត្តត្បូងឃ្មុំបានយ៉ាងស្រួល ក្រុមរថយន្តដឹកឈើក្រញូងចេញម្តងមានពី៥គ្រឿងទៅ៧ គ្រឿងបើកបរតាមបណ្តោយផ្កូវជាតិលេខ៦២ កាត់ផ្លូវជាតិលេខ៩ កាត់ផ្លូវជាតិ​លេខ៦ ដោយមានសមត្ថកិច្ចតាមដងផ្លូវរាប់សិបកន្លែងជាអ្នកជួយសម្រួលមើលផ្លូវអោយក្រុមឈ្មួញថែមទៀតផង ។

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានប្រជុំដាក់បទបញ្ជាឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ឋចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទ តែបទបញ្ជាររបស់លោកអភិបាលខេត្ត មិនមានប្រសិទ្ឋភាព ដោយសារអស់លោកសមត្ថកិច្ចពាក់ពន្ឋ័ មិនអនុវត្តន៍តាមបទបញ្ជាមិនថាបទល្មើសដឹកជញ្ជូនឈើគ្រញូងចេញ​ពីស្រុកជាំក្សាន្តទេ ឈើប្រណិត ឈើក្រហម ដឹកចេញពីព្រៃឡង់តាមស្រុកជ័យសែន នឹងស្រុកសង្គមថ្មី ក៍អត់មានសមត្ថកិច្ចណាបង្ក្រាបដែរ ។

មានមូលហេតុតែមួយគត់ដែលសមត្ថកិច្ចនៅតាមដងផ្លូវមិនធ្វើការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើបែបអនាធិបតេយ្យនេះ គឺដោយសាផលប្រយោជរបស់ពួកគេ ៕  អ្នកចំការ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print