អ្នកទោសឧក្រិដ្ឋ៥នាក់រត់ចេញពីពន្ធធនាគារខេត្តកំពង់ស្ពឺសង្ស័យដាច់ការយាមកាម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ តាមប្រភពព័ត៌មានឲ្យដឹងថា អ្នកទោស ៥នាក់បានហែកគុករត់ចេញពីពន្ធធនាគារខេត្តកំពង់ស្ពឺកាលពីយប់ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ សង្ស័យថា ការយាមកាមរបស់មន្រ្តីពន្ធធនាគារធ្វេសប្រហេសនឹងដាច់វេណយាម ។

ប្រភពបានបន្តថា​ អ្នកទោសដែលរត់ចេញពីពន្ធធនាគារខេត្តកំពង់ស្ពឺនេះសុទ្ធសឹងជាអ្នកទោសជាប់ពីបទឧក្រិដ្ឋដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននាពេលកន្លងទៅបញ្ជូនទៅតុលាការហើយត្រូវបានតុលាការ សម្រេចផ្ដន្ទាទោសរួចរាល់ហើយនោះ។

ជុំវិញអ្នកទោសរត់ចេញពីពន្ធធនាគារនេះប្រធានពន្ធនាគារ​ ខេត្តកំពង់ស្ពឺ​ លោក​ កាក់​ សវ៉ុន​ នៅព្រឹកថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០១៧ ​ បានប្រាប់ថា​ ពិតជាមានអ្នកទោសហែកគុករត់រួច៥នាក់មែន​កាលពីយប់

ចន្លោះម៉ោង២-៣ រំលងអធ្រាត្រ​ឈានចូលថ្ងៃទី២០ ខែមិថុនា ដែលអ្នកទោសទាំង៥នាក់ បាន ធ្វើសកម្មភាពគាស់ពិដានដំបូល​ បន្ទាប់មកក៏លូនរត់ចេញ ​។

ប្រធានពន្ធនាគារបន្តថា អ្នកទោសដែលរត់នេះ ទី១-​ឈ្មោះ​ កែវ​ ឯម ភេទប្រុស​ អាយុ៤៧ឆ្នាំ​ ឃុំខ្លួនពីបទប្លន់​ ទី២-​ឈ្មោះ​ ឃុន​ សុខភឿន​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ ឃុំខ្លួនពីបទ​ជួញដូរគ្រឿងញៀន​ ទី៣-​ឈ្មោះ​ ស៊ុម​ ម៉ូច​ ភេទប្រុស​ អាយុ៣២ឆ្នាំ ឃុំខ្លួនពីបទមនុស្សឃាត​ ​ ទី៤-​ឈ្មោះ​ រុន​ រ៉ានី​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ ឃុំខ្លួនពីបទ​ជួញដូរគ្រឿងញៀន​ និងទី៥-​ឈ្មោះ ឡុង​ ប៊ុនណាត​ ភេទប្រុស​ អាយុ​៣០ឆ្នាំ​ ឃុំខ្លួនពីបទជួញដូរគ្រឿងញៀន​។

លោកបានបន្តថា ករណីអ្នកទោសរត់ចេញពីពន្ធធនាគារនេះលោកបានរាយការណ៍រួចហើយ ទៅថ្នាក់លើហើយនៅព្រឹកថ្ងៃដដែលលោកអូ៊​ផាត ព្រះរាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺបានចុះមកពិនិត្យចំណុចកើតហេតុ តែយ៉ាងណាសមត្ថកិច្ចបាននឹងកំពុងតាមចាប់ខ្លួនទណ្ឌិតទាំងនេះហើយដែរ។

គួររំលឹកថា ថ្មីៗកន្លងទៅនេះអ្នកទោសនៅពន្ធធនាគារភ្នំស្វាយ នៃខេត្តរតនគិរីបានហែកគុករត់ចេញជាបន្តបន្ទាប់ដោយគេសង្ស័យថា​ មានអ្នកហុចសោឲ្យអ្នកទោសទាំងនោះទើបអ្នកទោសទាំងនោះអាចរត់រួចដោយងាយស្រួលនឹងជាបន្តបន្ទាប់ដូច្នេះ ។ ករណីនេះគេបានបង្ហើបថា​ ថ្នាក់លើកំពុងសើុបសង្កេតផងដែរ ហើយប្រធានពន្ធធនាគារក៏អាចនឹង ប្រឈមការដកដំណែងនោះដែរប្រសិនបើរកឃើញថា មានកំហុសនាំឲ្យអ្នកទោសរត់ចេញពីពន្ធធនាគារដដែលៗនេះ៕ សេនា ស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print