ស្រ្តីម្នាក់ឡើងពីមុជទឹកស្ទឹងលូកដៃដកឌុយចេញព្រីភ្លើងឆ្លងចរន្តអគ្គីសនីឆក់ស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ត្រូវបានឆ្លងចរន្តអគ្គីសនីឆក់ស្លាប់យ៉ាងរន្ធត់ ត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ខណៈដែលស្រ្តីរងគ្រោះរូបនេះគាត់ឡើងពីមុជទឹកស្ទឹងពោធិ៍សាត់ រួចបានលូកដៃដកឌុយម៉ូទ័របូបទឹកចេញពីព្រីភ្លើងខណៈទទឹកជោគ។

ហេតុការណ៍ខាងលើបានបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង១៥នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចក្រោយផ្ទះក្បែមាត់ច្រាំងស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ញឹក បាន មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកកណ្ដៀងបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ឡោ ឆៃយ៉ត អាយុ ៤៩ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិ.ឃុំកើតហេតុខាងលើ។

លោក វរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកកណ្ដៀងបន្តថា មូលហេតុដោយសារស្រ្តីរងគ្រោះគាត់បានអូសខ្សែភ្លើងដើម្បីបូបទឹកស្ទឹងបញ្ចូលពាង រួចមកទៀតគាត់បានចុះទៅមុជទឹកស្ទឹងដដែលនោះ លុះទឹកពេញពាង និងអាងហើយនោះគាត់បានឡើងពីមុជទឹកស្ទឹងពោធិ៍សាត់ ដើម្បីដកឌុយចេញពីព្រីភ្លើងទំនងគាត់ភ្លេចគិតរឿងខ្លួនទទឹកជោគ ក៍បានឆ្លងចរន្តឆក់ស្លាប់ភ្លាមៗយ៉ាងរន្ធត់បែបនេះ។

លោក វរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានបន្តទៀតថា ក្រោយសមត្តកិច្ចស្ថាប័នកងកម្លាំងពាក់ព័ន្ធទទួលព័ត៌មាននេះ បានសហការគ្នាចុះដល់កន្លែងកើតហេតុធ្វើការបើកការស្រាវជ្រាវ និងបើកការសើបអង្កេតជុំវិញកន្លែងនោះចើម្បីចាប់យកវត្ថុតាងពាក់ព័ន ប៉ុន្តែលទ្ធផល៖ ដូចជាពុំមានស្លាកស្នាមអ្វីគួរឲ្យជាប់ពាក់ព័ន្ធសង្ស័យក្នុងករណីឃាត់កម្មនោះឡើយ ក៍បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print