ហ៊ានមែន!! ចូលលួចទ្រព្យក្នុងផ្ទះមន្ត្រីតុលាការ ៣ម៉ោងក្រោយត្រូវសមត្ថកិច្ចតាមចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖  ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញតាមចាប់ខ្លួន ខណៈដែលជននេះ បានធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះមន្ត្រីតុលាការកាលពីម៉ោង៣ រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងភូមិអន្លង់ក្ងាន ខណ្ឌសែនសុខ ។

ជនដែលត្រូវបានចាប់ខ្លួនសង្ស័យពីបទលួចទ្រព្យសម្បត្តិគេខាងលើឈ្មោះ រៀម នួន ហៅស្នា ភេទប្រុសអាយុ២៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំនៅភូមិ”ខ” សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា នៅពេលសាកសួរ រវាងជនរងគ្រោះនិងជនជាប់ចោទបានអោយដឹងថា នៅមុនពេលកើតហេតុ ជនជាបយចោទឈ្មោះអៀម នួន បានណាត់ ជួប សង្សាជិះម៉ូតូមកឌុបជូននាងចូលរួមក្នងពិធីជប់លៀងមួយ នៅក្នុងបុរីហ្គ្រេនភ្នំពេញ ហូតដល់ម៉ោង២៣ កន្លះយប់ទើបត្រឡប់មកផ្ទះនាងវិញនៅ បុរី ពិភពថ្មី ម្តុំផ្សារឈូក មាស សង្កាត់ក្រាំងធ្នង់។ តែនៅមកដល់ចំណុចកើតហេតុខ្លួនពុំបានជូនទៅទេ ឈប់នៅទីនេះ រួចក៏ដើរតាមផ្លូវខាងក្រោយផ្ទះអ្នកភូមិនៅអន្លងក្ងានឡើងតាមបង្អួចចូលលួចយក អាយផេត ipadបានចំនួន២គ្រឿង តែពេលនោះម្ចាស់ផ្ទះ ដឹងស្រែកចោរៗ ផ្អើលដល់កងកម្លាំង មូលដ្ឋានកំពុងយាមល្បាតក៏តាមដេញចាប់ខ្លួន រហូតដល់ម៉ោង៣ទៀបភ្លឺទើបចាប់ខ្លួនបានយកមកសួរនាំ និងដកហូតយកសម្ភារៈមកអោយជនរងគ្រោះវិញ និងរកឃើញមានកូនកាំបិតចុងស្រួច
ចំនួន១ផងដាក់នៅតាមខ្លួន ធ្វើជាអាវុធប្រព្រឹត្តបទល្មើស។

នគរបាលបន្តថា ជនសង្ស័យរូបនេះត្រូវបានជនរងគ្រោះជាម្ចាស់ទ្រព្យសម្បត្តិឈ្មោះ គង់ កូរិន្ទ ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរ ព្រះរាជអាជ្ញារង សាលាដំបូងរាជធានី មានទីលំនៅចំណុចផ្ទះកើតហេតុ ភូមិអន្លង់ក្ងានផ្ទះលេខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មកដាក់ពាក្យប្តឹងចោទប្រកាន់ជនសង្ស័យរូបនេះតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិកាដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធីបន្ត៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print