ហ្វីលីពីនបើកការវាយប្រហារជាថ្មី លើក្រុម​ភេរវកម្មនៅទីក្រុងម៉ារ៉ាវី

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី​២០ខែមិថុនានេះ កម្លាំងទាហានហ្វីលីពីន ​ដឹកនាំដោយ មេបញ្ជាការកងទ័ព​ Restituto Padilla ​បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់​របស់កម្លាំងទាហានអាកាសហ្វីលីពីន​បាន​វាយប្រហារទៅ​លើទីតាំង ក្រុមភេរវកម្ម នៅទីក្រុងម៉ារ៉ាវី ស្ថិតនៅភាគខាងត្បូងប្រទេសនេះ។ ការវាយប្រហារខាងលើរបស់ហ្វីលីពីន គឺដើម្បីបញ្ចប់សង្គ្រាមនៅទីនោះ មុនពេលពិធីបុណ្យ​Eid Al Fitrនាចុងសប្តាហ៍នេះ។

សកម្មភាពខាងលើរបស់ហ្វីលីពីន កើតឡើងចំពេលដែលពលរដ្ឋហ្វីលីពីន ក៏ដូចជាប្រទេសជិតខាងព្រួយបារម្ភយ៉ាងខ្លាំងពីការរីករាលដាលនៃក្រុមភេរវកម្មខាងលើ អាចបើកការវាយប្រហារ ក៏ដូចជាពង្រីកទីតាំងគ្រប់គ្រងនៅទីក្រុងម៉ារ៉ាវី​ក្រោយ​ បញ្ចប់ខែហូបបួសរ៉ាម៉ាដាន់​របស់សាសនិកអិស្លាម។

មេបញ្ជាការកងទ័ព​ Restituto Padilla បានបញ្ចាក់ថា «យើង នឹងបោសសម្អាត ក្រុមភេរវកម្មទាំងអស់ នៅទីក្រុងម៉ារ៉ាវី​មុនពេលពិធីបុណ្យរ៉ាម៉ាដាន់បញ្ចប់»។ ការប្រកាសខាងលើកើតឡើង​ក្នុងពេលដែល  មេបញ្ចាការកងទ័ព និងមេប៉ូលិស ហ្វីលីពីនបានជួបពិភាក្សាគ្នានៅទីក្រុង  Cagayan De oroស្តីពីយុទ្ធសាស្ត្រ វាយប្រហារ ទៅលើក្រុមភេរវកម្ម ដែលបានបង្កើតទីតាំងនៅទីនោះ។

តាមតួលេខជាផ្លូវការ​ របស់ហ្វីលីពីនបានបង្ហាញឲ្យឃើញថា ចំនួន អ្នកស្លាប់នៅក្នុងសង្គ្រាមវាយប្រហារភេវកម្ម ក្នុងទីក្រុងម៉ារ៉ាវី កើនឡើងដល់​៣៥០នាក់ហើយ ក្នុងពេលដែលសង្គ្រាមឈានចូលសប្តាហ៍ទី​៥ ហើយនោះ។ ទាហានរដ្ឋាភិបាលហ្វីលីពីនមានសង្ឃឹមយកឈ្នះក្រុមភេរវកម្ម​ នៅពេលដែលមានអាមេរិក ជួយផ្តល់យុទ្ធសាស្ត្រ​ ស្តីពី សង្គ្រាមវាយប្រហារ ក៏ដូចជាផ្តាល់អាវុធទំនើបៗជាច្រើន​ ដល់ទាហានហ្វីលីពីនផងដែរ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print