ខេត្តកណ្តាល ៖ គ្រាប់យុទ្ធភណ្ឌចម្រុះបន្សល់ទុកពីសម័យសង្គ្រាម ប្រមាណជាង១,៨០០គ្រាប់ ត្រូវបានជំនាញខាងស៊ីម៉ាក់ជីកកកាយរកឃើញនៅទីតាំងមួយកន្លែង បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ នៅភូមិក្រពើហារកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង១និង១០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ។
គួរបញ្ជាក់ថា ទីចំណុចរកឃើញគ្រាប់យុទ្ធភណ្ឌចម្រុះនេះ កាលពីអតីតគឺជាកន្លែង បន្ទាយទាហាន ក្នុងការរក្សាទុក ដាក់អាវុធទាំងនេះ ។
គ្រាប់យុទ្ធភណ្ឌចម្រុះត្រូវបានជំនាញខាងស៊ីម៉ាក់យកទៅរក្សាទុកនៅកន្លែងសុវត្ថិភាពផងដែរ ៕ ជាយក្រុង
...