ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ រាយការណ៍មកថា ក្នុងខែមិថុនា ឆ្នាំ២០១៧នេះ គេសង្កេតឃើញបទល្មើសការដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទប្រណិត គ្រានតែប្តូររូបភាពខ្លះៗប៉ុណ្ណោះ ។ ករណីនេះត្រូវបានគេសង្ស័យជាប់ពាក់ព័ន្ធនឹងមន្រ្តីបរិស្ថាន និងមន្រ្តីរដ្ឋព្រៃឈើ ព្រោះគេឃើញដាក់ពង្រាយតាមមាត់ព្រៃ និងតាមដងផ្លូវនានាបណ្ដាក់គ្នាមដូចខ្យង ។
ប្រភពព័ត៌មានខាងលើបន្តថា នៅតាមចំណុចនីមួយៗដូចជាផ្លូវភូមិក្សេត្របុរី ឃុំសន្រ្ទែ ផ្លូវភូមិវាលវង់ ឃុំរកាត និងផ្លូវភូមិរវាង ស្រុកភ្នំក្រវាញ ត្រពងពង្ស អូរដេកា តក់ឡក់ ភ្នំចិនយំ តាំងយ៉ ពិសេសតាមផ្លូវជាតិលេខ ៥៥។ល។ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានដដែលបន្តទៀតថា នៅតាមចំណុចគោលដៅដូចបានរាបរបខាងលើ គេសង្កេតឃើញមន្រ្តីបរិស្ថានដាក់ពង្រាយស្នាក់ការ និងកុងត្រូលជជុសនៅតាមព្រៃនានាបណ្ដាក់គ្នាចល័ទដូចខ្ចង ចំណែកនៅតាមដងផ្លូវមិនថាផ្លូវរទេះ ឬផ្លូវលំក្រាលក្រួសក្រហម និងផ្លូវកៅស៊ូឬផ្លូវជាតិនោះទេ តែអ្វីដែលសំខាន់នោះគឺអង្គុយចាំតែទទួលប្រយោជន៍ស្របគ្នាប៉ុណ្ណោះ។
ប្រភពព័ត៌មានដដែលខាងលើបញ្ជាក់បន្ថែមទៀតថា សព្វថ្ងៃគេឃើញការដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទប្រណីត បានប្តូររូបភាពខ្លះៗដូចជាម៉ូតូឬម៉ូតូសណ្ដោងរឺម៉ក ដើម្បីយកទៅស្តុបតាមទីប្រជុំជននៅតាមឃុំឬស្រុកនាៗ ដែលមេការឬឈ្មួញចាំប្រមូលទិញនៅទីនោះ ដើម្បីលើកឡើងដាក់រថយន្តដឹកបន្តទៅគោលដៅ ហើយឈើប្រភេទប្រណិតធ្នង់ដែលក្រុមឈ្មួញបំផុសបំផុលឲ្យកាប់ អារច្រៀក និងដឹកជញ្ជូនរាល់ថ្ងៃនេះ វាមានតំលៃខ្លាំងណាស់គេយកខ្នាតមុខកាត់ចាប់ពី ១តឹកជុំឡើងទៅ និងប្រវែងចាប់ពី ៤តឹកឡើងទៅ តំលៃក្នុង ១គីឡូក្រាមចំនួន ១.៥០០រៀល នៅតាមផ្លូវតូចៗតាមមាត់ព្រៃ លុះទៅដល់ទីប្រជុំជនឃុំឬស្រុកនានាដែលក្រុមឈ្មួញកណ្ដាលចាំប្រមូលទិញចំនួន ២.៥០០រៀល ហើយដឹកយកទៅដល់គោលដៅឮថាចំនួន ៤.០០០រៀលទៅ ៥.៥.០០០រៀល ដោយសារកំពុងមានតំលៃបែបនេះហើយទើបឈ្មួញកណ្ដាលបំផុសបំផុលឲ្យប្រជាពលរដ្ឋចូលព្រៃ ដើម្បីកាប់ប្រមូលទាំងឬសទាំងដើម និងទាំងមែកគ្មានសល់៕ បឹុម ពិន