សមត្ថកិច្ចឃាត់ខ្លួនមេក្លោង និងបក្ខពួកជួញដូរគ្រឿងញៀនបាន៦នាក់

ចែករំលែក៖

ខេត្តសៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ក្រុងសៀមរាប ចុះបង្ក្រាប់បក្សពួក ជួញដូរគ្រឿងញៀន ៣ទីតាំងផ្សេងគ្នា ឃាត់ខ្លួនបានមេក្លោង និងបក្សពួក  ស្រី ប្រុស ចំនួន ៦នាក់កាលពីវេលាម៉ោង០៨និង០០នាទីថ្ងៃ ទី១៦ខែ មិថុនាឆ្នាំ២០១៧ រហូតដល់វេលាម៉ោង១៧និង០០ នាទីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុង/ខេត្តសៀមរាប  និងខេត្តបន្ទាយមានជ័យ រួចនាំ​មកសួរនាំនៅការិយាល័យជំនាញនៃស្នង​ការនគរបាលខេត្ត​សៀមរាបដើម្បីរៀបចំសំ​ណុំរឿង​បញ្ជូនទៅតុលាការខេត្តចាត់ការបន្តទៅតាមផ្លូវច្បាប់។

សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានប្រាប់ថា ក្នុងប្រតិបត្តិការបង្ក្រាប​ករណី​​ជួញដូរនិងប្រើប្រាស់គ្រឿងញៀនមាន​រយៈពេល២ថ្ងៃ នៅទីតាំង៣ផ្សេងគ្នា៖ទី១ បង្ក្រាបបាននៅបន្ទប់ជួល ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀម​រាប ទី២បង្ក្រាប នៅលំនៅដ្ឋានភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្ត សៀមរាប និង ទី៣: បង្ក្រាបនៅលំនៅដ្ឋាន ក្រុមទី៦ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតឈាន​ដល់ធ្វើការ ឃាត់ខ្លួនបានមេក្លោងនិងបក្ខពួក ស្រី ប្រុស ចំនួន០៦នាក់។

​ជនសង្ស័យប្រុស ស្រី ទាំង៦នាក់នោះមាន៖ ទី១/ឈ្មោះ  បូ សុខន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់តាក់ស៊ី ប៉ោយប៉ែត សៀមរាប មានទីលំនៅ ភូមិសន្តិភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  មេក្លោង(ជួញ ដូរ) (មានសារធាតុញៀនក្នុងខ្លួន) ទី២/ ឈ្មោះ ហូវ រ៉ាសរ ភេទប្រុសអាយុ៣២ឆ្នាំមុខរបរជាងដែក ទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង  ខេត្តសៀមរាប (រក្សាទុកនិងជួញដូរ)(មានសារធាតុញៀនខ្លួន) ទី៣/ ឈ្មោះ ជា ឡុង ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរជាងកញ្ចក់ ទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប (រក្សាទុកនិងជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន) ទី៤/ឈ្មោះ គួន រឿយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងដែក ទីលំនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប (សមគំនិតជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន)   ទី៥/ឈ្មោះ ប្រាង្គ ពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំមុខរបរជាងទូរស័ព្ទ ទីលំនៅភូមិចំការយួន  ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប (សំរួល)(មានសារធាតុញៀនក្នុងខ្លួន) និង ទី៦/ឈ្មោះ ឌឹម ប៊ុន្នី ហៅ ស្រី ឌួង ភេទស្រីអាយុ២៧ឆ្នាំមុខរបរ ម៉ាស្សាទីលំនៅ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀម រាប(សំរួល)(គ្មានសារធាតុញៀនក្នុងខ្លួន)។

បន្ទាប់ពីកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនក្នុងនោះ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន១៤កញ្ចប់ស្មើនឹងទំងន់១០៨ក្រាម ទាំងសំបក, ទូរស័ព្ទដៃចំនួន០៨គ្រឿង ,ipad ចំនួន២គ្រឿង លុយដុល្លារចំនួន១៥០$ ,លុយខ្មែរចំនួន៤០ម៉ឺន រៀល,​ ឧបករណ៍ប្រើប្រាស់ និង សំភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួនធំផងដែរ។

បច្ចុប្បន្នជនសង្ស័យប្រុស ស្រី ទាំង៦នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ​កំពុង​រៀប​ចំ​សំណុំរឿង​បញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ៕  ប៊ុន​រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print