បុរស២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវម៉ូតូកង់បីបើកកៀរ

ចែករំលែក៖

ខេត្តកណ្តាល ៖ បុរស២នាក់ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវម៉ូតូកង់បីបើកកៀខណៈកំពុងជិះម៉ូតូតាមបណ្តោយ​ផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង១៨ និង៤៣នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ​លេខ៣៥-៣៦ ស្ថិតក្នុងភូមិចេតីយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ម៉ូតូសណ្តោងរ៉ឺម៉កម៉ាកហុងដាវ៉េវធុនសេ១១០ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1R-0756 បើកបរដោយឈ្មោះ គង់ ចាន់រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិពោធិ៍កំបោរ ឃុំ វិហារលួង ស្រុកពញាឮ ។ ចំណែកឯជនរងគ្រោះទី១-ឈ្មោះ ភន សុខលីន ភេទប្រុស អាយុ២៤ឆ្នាំ (អ្នកបើកបរម៉ូតូ) ទី២-ឈ្មោះ ចាន់ ចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ ។ ជនរងគ្រោះទាង២នាក់មានទីលំនៅភូមិ ឧដុង្គ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1Q-4308 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូកង់បីបើកដឹកភេជ្ជៈលក់តាមបណ្តាយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះបើកដល់ចំណុចកើតហេតុ​អ្នកបើកបរម៉ូតូកង់ដីបានបត់ឆ្វេងឆ្លងផ្លូវជាតិបម្រុងចូលផ្ទះដោយខ្វះការប្រុងប្រយ័ត្ន បណ្តាល​ឲ្យកៀនម៉ូតូជនរងគ្រោះដែលបើកបរស្របទិសគ្នាដួលបោកទៅលើផ្លូវ ធ្វើឲ្យជនរងគ្រោះទាំង២នាក់រងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅ​គ្លិនិកឯកជនប្រាក់សំអន ។ ដោយ ឡែកមធ្យោបាយពាក់ព័ន្ធត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន​នគរ​បាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print