ឃាត់ខ្លួនជនសង្ស័យពីនាក់ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ នៅម៉ោង ១៧:១៥ នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថស្រុកសៀមប៉ាង ដឹកនាំដោយលោកវរសេនីយ៍ត្រី សន សុភាព បានបង្ក្រាបករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ០២នាក់ចំណុចស្ពានអូរកាផា ស្ថិតក្នុងភូមិកំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជនសង្ស័យទាំងពីរនាក់មានឈ្មោះ:
១-ឈ្មោះតក់ សាយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកោះសំពាយ ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
២-ចាន់ សុភ័ក្រ ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិកំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
-វត្ថុតាងដែលចាប់យករួមមាន:
-ថ្នាំញៀនប្រភេទមេតំហ្វេតមីនWY ០១គ្រាប់
– ម៉ូតូ០១គ្រឿង ម៉ាកស្មាក់រីវ៉ូ(ចាស់)ពណ៌ក្រហម គ្មានស្លាកលេខ
-ទូរស័ព្ទដៃ០១ និងឧបករណ៍សម្រាប់ចែកចាយប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យកំពុងឃាត់និងរក្សាទុកក្នុងអង្គភាពដើម្បីការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print