ខេត្តសៀមរាប៖ ឃាតកដែលជាកម្មករសម្លាប់ស្ត្រីថៅកែម្ចាស់ចម្ការដំឡូងមីកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ នៅភូមិឃុនរាម ឃុំឃុនរាម ស្រុបន្ទាយស្រី ខេត្តសៀរាប នាពេលកន្លងទៅ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបន្ទាយស្រី សហកាជាមួយនគរបាលស្រុកជីក្រែង ចាប់ខ្លួនបានកាលពីវេលាម៉ោង៦និង១៥ល្ងាច ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភូមិចែកខ្សាច់ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
ជនរងគ្រោះថៅកែដំឡូងមីឈ្មោះ តឿន ចាម ភេទស្រីអាយុ៣៨ឆ្នាំមានបុខរបធ្វើចំការមានកូន៣នាក់ស្រី២ប្រុស១និងប្តី ឈ្មោះសេម ឆាង មានទីលមនៅភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោកឡុង សំណាង អធិការងនគរបាលស្រុកបន្ទាយស្រីទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានអោយដឹងថា ឃាតករអាករប្លន់ស្ត្រីថៅកែដំឡូងមីមានឈ្មោះ ភាក ភា(ហៅអាក្របី)ភេទប្រុសអាយុ២១ឆ្នាំ ទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងនិងខេត្តសៀមរាប។
លោកអធិការងបានបន្តថាពេលនេះជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅស្នងកាដ្ឋានបាលខេត្តសៀមរាបនិងកំពុងសួរចំលើយដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅតុលាការខេត្តសៀមរាបកាត់ទោសតាមផ្លូវច្បាប់៕