ក្រុម​ចោរ​៤​នាក់​ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម ​ភ្ជង់​ប្លន់​នារី ​២​នាក់​យក​ម៉ូតូ​ MSX​ បាន​សម្រេច​

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រុម​ចោរ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គា​ល់មាក់​មួយ​ដើម​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​MSX​ ពី​នារី​ពី​នាក់​ដែល​ឌុ​ប​ទើបតែ​ចេញពី​ហូប​អី​ បាន​សម្រេច​រួច​គេចខ្លួន​បាត់​ស្រ​មោ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ ចូល​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៥​ តាម​ផ្លូវ​ព្រះ​នរោត្តម​ ជិត​ភូមិ​គ្រឹះ​ថៅកែ​ស្រា​បៀរ​ Tiger​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ។​
​ ប្រភព​ព​ត័​មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​អោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ខ្លួន​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ MSX​ ពណ៌​ស​ ជាមួយ​សង្សា​មក​ញុំ​ា​អី​នៅ​ម្តុំ​គី​រី​រម្យ​ ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ស្រាប់តែ​មក​ដល់​ទល់មុខ​ជិត​ភូមិ​គ្រឹះ​ថៅកែ​ស្រា​បៀរ​ Tiger​ ក៏​មាន​ជនសង្ស័យ​ ៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ មួយ​គ្រឿង​ម៉ាក​ ឌូ​ក​ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ Suzuki​ Let’s​ បាន​ជិះ​មក​ធ្វើ​សកម្មភាព​កៀរ​ម៉ូតូ​ពួក​គេ​ ហើយ​ជនសង្ស័យ​នោះ​ក៏​ដក​កាំភ្លើង​ភ្ជង់​គេ​អោយ​ឈប់​ម៉ូតូ​ ដោយ​ភ័យ​ខ្លាំង​ពេក​ក៏​ឈប់​ម៉ូតូ​ ព្រម​ប្រគល់​ទៅ​អោយ​ក្រុម​ចោរ​នោះ​តែ​ម្តង​ ។​ ភ្លាមៗ​ក្រុម​ចោរ​បាន​ឡើង​ជិះ​ម៉ូតូ​រង​គ្រោះ​ចាក់​ចេញពី​កន្លែង​កើតហេតុ​បាត់​ដោយ​សុវត្ថិភាព​ ។​

 

​ទោះ​យ៉ាងណា​ គេ​មិន​បានឃើញ​សមត្ថកិច្ច​ណា​ម្នាក់​ចុះ​ដល់​កន្លែង​កើតហេតុ​នោះ​ទេ​មាន​តែ​ជន​រង​គ្រោះ​ឡើង​ជិះ​ម៉ូតូ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​ ។​

​គួរ​បញ្ជាក់​ថា​ រយៈពេល​ជាង​១​ខែ​នេះ​ ករណី​អំពើ​ប្លន់​ នៅ​រាជធានី​ភ្នំពេញ​ ហាក់បី​កើតឡើង​ស្ទើរ​រាល់​យប់​ ដោយ​មាន​យប់​ខ្លះ​ករណី​ប្លន់​ប្រដាប់​អាវុធ​កើតឡើង​ ២​ ទៅ​ ៣​ ករណី​ឯណោះ​ តើ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​នៅឯណា​បើ​ប្លន់​រាល់​យប់​បែប​នេះ​ ៕​

...

image2 image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print