ជិះម៉ូតូចេញពីធ្វើការត្រូវ​ចោរឆក់​កាបូប​ដួល​​សន្លប់​ស្តូកស្តឹងវង្វេងស្មារតី

ចែករំលែក៖

ភ្នំពេញ៖ ក្រុម​ចោរឆក់​បានធ្វសកម្មភាពឆក់កាបូបស្ពាយ​ចំហៀងពីនារី​យក​ទៅ​បាត់​ធ្វឲ្យនាងដួល​ម៉ូតូ​ បោក​ទៅ​នឹង​ថ្នល់​សន្លប់​វង្វេងស្មារតីហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​នៅ​ម្តុំ​នោះនាំគ្នា​ជួយ​សង្គ្រោះ​គក់ច្របាច់ឲ្យ ​ដឹងខ្លួន​វិញតែមួយសន្ទុះក៏​សន្លប់​ទៅ​វិញ​។

ឆក់កាបូប

​ហេតុការណ៍​​នេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៥៥​នាទី​យប់ ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ២០១៥ នៅ​ចំណុច​មុខក្រសួង​ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

សាក្សី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​នារីវ័យក្មេង​ម្នាក់​ជិះ​ម៉ូតូ​ ​ម៉ាក​ស្គូ​ពី ពណ៌​ឈាម​ជ្រូកមួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ-9145 ធ្វើដំណើរតាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ពីកើតទៅលិច ។លុះមក​ដល់​កន្លែង​កើតហេតុស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​មក​ពីក្រោយនាងរួចពេលជិះមកទន្ទឹមក៏​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​របស់​នាង​បណ្តាល​ឱ្យ​ នាង​ដួល​ម៉ូតូ​បោក​ទៅ​នឹង​ថ្នល់​សន្លប់​ស្តូកស្តឹងតែម្តង។ ចំណែកក្រុមចោរបានជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ពេលឃើញដូច្នេះ ​ប្រជាពលរដ្ឋ​ដែល​នៅ​ម្តុំ​នោះបាននាំគ្នា​ជួយគក់ច្របាច់ឲ្យ​ដឹងខ្លួន​វិញតែពេល​នាង​ដឹងខ្លួនបានមួយស្របក់និយាយបានបន្តិចក៏សន្លប់ទៅវិញ ​សូ​ ម្បី​តែលេខ​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារសាច់ញាតិឬ​​អាសយដ្ឋាន​នៅ​ទីណា​ក៏​នាង​មិន​ចាំដែរក្រៅពីប្រាប់គេឯងថា នាង​ឈ្មោះ​ថា រ័​ត្ន អាយុ​២៣​ឆ្នាំ​ប៉ុណ្ណោះ ។ បើតាមការពិនិត្យមើលសកម្មភាពនេះ ទំនងជានាងទើបជិះម៉ូតូចេញពីធ្វើការផង ទើបនាងជួបហេតុការណ៍ចោរឆក់កាបូបបែបនេះ ។

ក្រោយ​ពេល​ កើតហេតុ​ភ្លាម​ៗ សមត្ថកិច្ចនគរបាលមូលដ្ឋានបាន​មក​ដល់​ជួយ​អន្តរាគមន៍ និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ ទឹកល្អក់​១ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួល ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print