ម្ចាស់អាជីវកម្មផ្ញើម៉ូតូនៅផ្សាររាត្រី ព្រមអនុវត្តតាមអាជ្ញាធរខណ្ឌដូនពេញចុះណែនាំ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជារឲ្យកម្លាំងសណ្តាប់ខណ្ឌចុះណែនាំនិង ហាមឃាត់ម្ចាស់ទីតាំងទទួលផ្ញើកង់ម៉ូតូនិងរថយន្តនៅមុខផ្សាររាត្រីដែលតែងតែបង្កការកក់ស្ទះរៀងរាល់ថ្ងៃ២ទៅ៣ ដងរួចមកនោះ លុះនៅល្ងាចថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៧ អាជ្ញាធរបានចុះមកធ្វើកិច្ចសន្យាដើម្បីឲ្យបញ្ឈប់ការរំលោភលើចំណីផ្លូវតទៅទៀត ឥឡូវនេះម្ចាស់ទីតាំងក៏ព្រមអនុវត្តតាមអាជ្ញាធរខណ្ឌដូនពេញ ដែលបានចុះណែនាំផងដែរ ។

ក្នុងសកម្មភាពចុះណែនាំដែលម្ចាស់ទីតាំងផ្ញើម៉ូតូមុខផ្សាររាត្រីជាបន្តបន្ទាប់នោះ លោកអភិបាលខណ្ឌបានពិនិត្យ ឃេីញ ថា មានចំណតផ្ញើម៉ូតូនៅជុំវិញផ្សាររាត្រី បានរំលោភយកទ្រូងផ្លូវស្ទើរតែពាក់កណ្តាលទៅហើយនោះធ្វេីជាចំណតសម្រាប់ផ្ញេីរម៉ូតូ បណ្តាលអោយមានការកកស្ទះចរាចរណ៍ស្ទើរតែរាល់ថ្ងៃនៅត្រង់ទីតាំងនេះ។

លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញក៏បានចុះអប់រំណែនាំបងប្អូនជាអាជីវករផ្ញើម៉ូតូ អោយខិតចូលទៅក្នុងវិញ កុំរលោភចូលចំណីផ្លូវដូច្នេះតទៅទៀតដេីម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅជុំវិញផ្សាររាត្រីនេះផង និងដើម្បីអោយបងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរតាមផ្លូវនេះផង។

ក្រុមការងារខណ្ឌដូនពេញដែលដឹកនាំដោយ លោក យស យុទ្ធី អភិបាលរងខណ្ឌ បានចុះពិនិត្យនិងរៀបចំទីតាំងចំណតជុំវិញផ្សាររាត្រី។

ក្រោមពីការពិនិត្យជាក់ស្តែងរួចមក ឃើញថាទីតាំងចំណតជុំវិញផ្សាររាត្រី ស្ថិតនៅលើផ្លូវស៊ីសុវត្ថិ ផ្លូវ១០៦ ផ្លូវ១០៨ និងផ្លូវ១៣ ដែលបង្កភាពអណាធិបតេយ្យ បង្ក ការកកស្ទះចរាចរណ៍ និងមានការប្តឹងពីប្រជាពលរដ្ឋ សុំឲ្យអជ្ញាធរ ជួយដោះស្រាយផងនោះជាលទ្ធផលចំពោះចំណតដែលស្ថិតនៅលើផ្លូវព្រះស៊ីសុវត្ថិត្រូវអនុវត្តតាមការកំណត់របស់អាជ្ញាធរខណ្ឌជាបណ្តោះអាសន្ន រង់ចាំមានការកំណត់គំនូសថ្មីពីសាលារាជធានីភ្នំពេញដល់ម្ចាស់ទីតាំងអាជីវកម្ម។

ក្រោយពីក្រុមការងារបានណែនាំរួច ម្ចាស់ចំណតទីតាំងអាជីវកម្មខាងលើ បានឯកភាពគោរពតាមការណែនាំរបស់អជ្ញាធរខណ្ឌ ដោយចូលរួមសហការណ៍រៀបចំសណ្តាប់ធ្នាប់ចំណតឲ្យមានរបៀបរៀបរយតាមគំនូសចំណតនិងជួយសម្រួលដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅជុំវិញផ្សាររាត្រីនេះ។

លោកសុខ ពេញវុធ អភិបាលខណ្ឌសង្ឃឹមយ៉ាងមុតមាំថា បងប្អូនជាអាជីវករផ្ញើម៉ូតូនៅទីតាំងនោះពិតជាចូលរួមសហការអនុវត្តជាមួយរដ្ឋបាលខណ្ឌដូនពេញ ទាំងអស់គ្នា ដើម្បីធ្វើអោយរាជធានីភ្នំពេញរបស់យើងកាន់តែមានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ល្អប្រសើរឡើងជាលំដាប់។តែបើបងប្អូននៅតែរឹងរូស មិនព្រមចូលរួមអនុវត្តជាមួយរដ្ឋបាលខណ្ឌដូនពេញទេនោះ បងប្អូននឹងប្រឈមការផ្អាកអាជីវកម្មជាបណ្តោះអាសន្នមិនខានឡើយដូច្នេះសូមបងប្អូនចូលរួមទាំងអស់គ្នាដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print