មិត្តភក្តិអតីតប្រធានាធិបតី «ផាកគឹនហេ» ត្រូវកាត់ទោសជាប់ពន្ធនាគា​រ៣ឆ្នាំ

ចែករំលែក៖

រឿងអាស្រវ របស់កូរ៉េខាងត្បូងពាក់ព័ន្ធនិងអតីតប្រធានាធិបតី​ ផាកគឹនហេ និងមិត្តភក្តិជិត​ស្និតគឺលោកស្រី​  ឆយសុងស៊ីល​នឹងត្រូវតុលាការដោះស្រាយបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខ ក្រោយពេលប្រទេសនេះមានប្រ​ធានាធិបតីថ្មីកើត​ចេញពីការបោះ​ឆ្នោត ជ្រើសរើសរបស់ពលរដ្ឋ។

បន្ទាប់ពីការកាត់ក្តី លោក​ស្រី​ឆយសុងស៊ីល​ ហើយ ដល់ពេលដែល​ ត្រូវកាត់​ក្តីអតីត​ប្រធានាធិបតី  ផាក គឹនហេ វិញម្តង  ហើយការកាត់​ក្តីនោះនឹងត្រូវចំណាយពេលយូ ក្នុងការ​ស្រាវជ្រាវ បញ្ចាក់ឲ្យបានច្បាស់ ។ នៅពេលនេះដែររឿង អាស្រូវ ត្រូវបានស្ងប់ស្ងាត់ ក្រោយ មានប្រធានាធិបតីថ្មី​។​ ពលរដ្ឋកូរ៉េខាងត្បូង ក៏បានបញ្ចប់ការតវារបស់ខ្លួនផងដែរ។

​នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់​ នៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧ ឲ្យដឹងថា មិត្តជំនិតរបស់អតីតប្រធានាធិបតីលោកស្រីផាកគឹនហេដែលជាដើមចមក្នុងរឿងអាស្រូវអំពើពុករលួយនៅថ្ងៃសុក្រនេះត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំដែលបានកេងចំណេញផលប្រយោជន៍សម្រាប់កូនស្រីរបស់ខ្លួនដោយរឿង​អាស្រូវ​ពុករលួយនេះបានធ្វើឲ្យរង្គោះរង្គើពេញផ្ទៃប្រទេសឈានដល់ការបណ្ដេញលោកស្រីផាកគឹនហេចេញពីតំណែង។

តុលាការក្រុងសេអ៊ូលបានរកឃើញកំហុសរបស់លោកស្រីឆយសុងស៊ីលជាមនុស្សជំនិតរបស់លោកស្រីផាកគឹនហេដោយបានរារាំងកាតព្វកិច្ចដែលមានឥទ្ធិពលទៅលើសាកលវិទ្យាល័យអេវ៉ាវ៉ុនស៍ដើម្បីផ្ដល់ផលប្រយោជន៍ដល់កូនស្រីរបស់ខ្លួនមានអាយុ២១ឆ្នាំឈ្មោះជុងយូរ៉ាដោយបានប្រើប្រាស់ទំនាក់ទំនងជាមួយនឹងអតីប្រធានាធិបតីផាកគឹនហេ។

នៅក្នុងនោះដែរតុលាការក៏បានសម្រេចកាត់ទោសអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខាងលើលោក  Choi Kyung-hee និងលោក  Namkung Gon អតីតប្រ​ធានកម្មវិធីសិក្សាឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំពាក់​ព័ន្ធនឹងការ​អនុម័តសំណើររបស់លោកស្រីសយសុងស៊ីល ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print