កាយដីប្រទះ​ឃើញគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ អតីតស្តាតចាស់ក្នុងក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ ពលរដ្ឋស៊ីឈ្នួលបើកអេស្កាឈូសឆាយ កាយដី ឱ្យគេនៅដីឡូ ក្នុងអតីតស្តាត ចាស់​ខណៈកំពុង​ឈូសឆាយដី ដើម្បីសាងសង់ផ្សាររាត្រី ស្រាប់តែប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ពីសម័យសង្រ្គាម ចំនួន៣គ្រាប់ កាលពីវេលា​ម៉ោង៩និង៣៥នាទីព្រឹកនានៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត​សៀម​​រាបរួចយកមកប្រគល់ឱ្យកម្លាំងការិយាល័យគ្រប់គ្រង់អាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឱ្យជួយរាយ​ការណ៍ទៅឱ្យអង្គការស៊ីម៉ាក យកទៅកំទេចចោល។

តាមប្រភពពីកម្លាំងការិយាល័យគ្រប់គ្រង់អាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ថា គ្រាប់ដែលអ្នកអេស្កាប្រទះចំនួន៣គ្រាប់នោះ រួមមាន ១ – គ្រាប់​ប្រភេទ 60mm ចំនួន​ 01គ្រាប់ ; ២ – គ្រាប់​ប្រភេទ 81mm ​ចំនួន 01គ្រាប់ និង៣- គ្រាប់​ប្រភេទ 120​mm ចំនួន 01គ្រាប់ ដែលជា​គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ គឺនៅសេស សល់ពីសម័យសង្រ្គាមនៅមានគុណភាពនៅឡើយ។

បច្ចុប្បន្នគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣គ្រាប់ កម្លាំងជំនាញ បានធ្វើការប្រគល់ឱ្យមន្ត្រី អង្គការស៊ីម៉ាកនៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧  ដើម្បីយកទៅកំទេចចោល ៕ ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print