ភ្នំពេញ៖ បុរសលក់បបរស បានចតម៉ូតូសង់កូរ៉េពណ៍ខ្មៅគ្មានស្លាកលេខហើយជនសង្ស័យឆ្លៀត ឱកាសម្ចាស់ភ្លេចខ្លួនហើយទុកសោរម៉ូតូជាប់និងម៉ូតូទៀត ក៏ឡើងជិះយកម៉ូតូបំរុងគេចខ្លួនតែត្រូវម្ចាស់ឃើញក៏ស្ទាក់ចាប់បាន និងស្វាគមន៍ ម្នាក់មួយដៃមួយជើងបែកមាត់ទើប ប្រគល់អោយសមត្ថកិច្ច មកយកទៅប៉ុស្តិ៍ ។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ ២០១៧នៅចំណុចផ្ទះលេខ៩០B ផ្លូវ៣២៨ ក្រុម២១ ស្ថិតនៅភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ខន ច័ន្ទពន្លឺ ភេទប្រុស អាយុ៣២ឆ្នាំមុខរបរលក់បបរសស្នាក់នៅផ្ទះលេខកើតហេតុខាងលើបាន ហើយប្រាប់សមត្ថកិច្ចពេលមកដាក់ពាក្យបណ្ដឹងថា៖ ដោយមុនកើតហេតុគាត់ចតម៉ូតូទុកចោលមុខផ្ទះនិងដាក់សោជាប់និងម៉ូតូដោយនឹកថាម៉ូតូវាចាស់ទៅហើយមិនខ្លាចចោរលួចតែក្រោយមកក៏គាត់រវល់ធ្វើការងារក្នុងផ្ទះស្រាប់តែលឺសូរសំឡេងម៉ូតូដូចជាមានគេជិះហើយក៏រត់ចេញមកក្រៅក៏ឃើញជនសង្ស័យលើជិះចេញពីមុខផ្ទះហើយក៏គាត់ស្រែកឆោឡោផ្អើលអោយគេជួយចាប់ហើយក៏គាត់រត់ដេញតាមពីក្រោយជនសង្ស័យបានប្រហែល២០ម៉ែត្រទើបចាប់បានហើយក៏មានប្រជាពលរដ្ឋផ្សេងទៀតវាយម្នាក់មួយដៃបែកមាត់ក្រោយមកក៏ប្ដឹងសមត្ថកិច្ចអោយយកទៅប៉ុស្តិ៍ដើម្បីចាត់ការតាមច្បាប់ ។
ជនសង្ស័យមានឈ្មោះ ម៉ង់ វិចិត្រ ភេទប្រុស អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានសារភាពខ្លួនពិតជាបានលួចម៉ូតូប្រាកដមែនដោយខ្លួន ត្រូវកាតលុយយកទៅទិញថ្នាំញៀនជក់ទើបចេះតែដើរតាមផ្លូវរហូតមកដល់ចំណុចកើតហេតុ ក៏មានគេទុកម៉ូតូនៅមុខផ្ទះហើយមានសោរជាប់ស្រាប់ មើលឆ្វេងស្ដាំអត់មានមនុស្សក៏ឡើងបណ្ដើរម៉ូតូចេញពីមុខផ្ទះរួចកាច់សោរម៉ូតូបញ្ឆេះ ចេញតែម្ចាស់ម៉ូតូឃើញដេញតាមចាប់ជាប់ប្រគល់អោយសមត្ថកិច្ចតែម្ដង៕
ដោយ៖ ស រស្មី