ស្លាប់២នាក់ដោយគ្រោះថ្នាក់ចរាចរនៅលើផ្លូវរោងចក្រថៃហ្គ័រ

ចែករំលែក៖

ភ្នំពេញៈ បុរស២នាក់បានស្លាប់យ៉ាងអណោចអធម្មក្នុងករណីគ្រោះថ្នាក់ចរាចររវាងរថយន្តបុកអ្នកជិះម៉ូតូ២កន្លែងផ្សេងគ្នានៅលើផ្លូវថៃហ្ក័រ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ។
ករណីគ្រោះថ្នាក់ទាំង២លើកនៅកន្លែងតែ១ នេះគឺបង្កឡើងដោយរថយន្តកុងតឺន័របុកអ្នកជិះម៉ូតូបណ្តាលអោយជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ដោយឡែកអ្នកបើកបររត់គេចខ្លួនបាត់ ។ ដោយឡែកករណីមួយទៀតបង្កឡើងដោយរថយន្តដឹកដីបុកអ្នកជិះម៉ូតូបណ្តាលអោយជនរងគ្រោះដែលជិះម៉ូតូស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះមិនស្គាល់អត្តសញ្ញាណឡើយ ។
ជនរងគ្រោះដែលរថយន្តកុងតឺន័របុកស្លាប់មានឈ្មោះគឹម ប៉ិន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាកម្មករនៅរោងចក្រស្រាបៀថៃហ្គ័រ មានទីលំនៅកន្លែងកើតហេតុ ។
រថយន្តបង្កពាក់ស្លាកលេខភ្នំពេញ4A-1011 អ្នកបើកបររត់គេចខ្លួនបាត់ ។
តាមប្រភពពត៍មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូចេញពីកន្លែងធ្វើការត្រឡប់ទៅផ្ទះក្នុងទិសដៅពីត្បូងទៅជើង មកដល់កន្លែងកើតហេតុស្រាប់តែជនរងគ្រោះជិះម៉ូតូបត់ឆ្លងផ្លូវចូលទៅផ្ទះរបស់ខ្លួន ។ ពេលជិះឆ្លងដល់ពាក់កណ្តាលផ្លូវត្រូវរថយន្តកុងតីន័របើកមកពីក្រោយជាន់ហ្វ្រាំងមិនទាន់បុកចំពីមុខពេញទំហឹងតែម្តងបណ្តាលអោយជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។
ករណីគ្រោះថ្នាក់ចរាចរទាំង២លើកនៅកន្លែងតែ១នេះ មធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរទាំង៤គ្រឿងត្រូវបញ្ជូនយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

  

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print