កូរ៉េខាងជើងនៅតែបន្តសាកល្បងមីស៊ីល«ឆ្លងទ្វីប​»

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា កូរ៉េខាងជើងទើបតែបានសាកល្បងម៉ាស៊ីនមីស៊ីល​ថ្មីដែលអាចប្រើប្រាស់សម្រាប់កាំជ្រួចមីស៊ីលឆ្លងទ្វីប​ វាយប្រហារដល់ទឹកដីអាមេរិក។

មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថាការសាលក្បងម៉ាស៊ីនមីស៊ីលខាងលើរបស់កូរ៉េខាងជើងធ្វើឡើងនៅថ្ងៃទី​២១ចែមិថុនាស្ថិតនៅទីតាំង​បាញ់មីស៊ីល​ Sohae​ ដែលបានសាកល្បង​​៣លើកមកហើយ​នៅក្នុងខែមីនាឆ្នាំ​២០១៧នេះ។

មន្ត្រីអាមេរិក​បញ្ចាក់ទៀតថា ការសាកល្បងនេះ​បានធ្វើឡើង ជាលើកទីពីរហើយ ប៉ុន្តែ​អាមេរិកក៏មិនទាន់បានដឹងថា ជាប្រភេទមីស៊ីលអ្វីនោះទេ ។

ពាក់ព័ន្ធនិងការសាកល្បងកាំជ្រួចមីស៊ីលនាពេលកន្លងមករបស់កូរ៉េខាងជើង មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិក បានបញ្ចាក់ថា ប្រសិនបើកូរ៉េខាងជើង មិនត្រូវបានត្រួតពិនិត្យ តាមដាន និងរារាំងទេនោះ ប្រទេសនេះនិង បន្តផលិតមីស៊ីលនិងបរមាណូ​ ដែលអាចបាញ់ដល់ទឹកដីអាមេរិកជាមិនខាន។

កន្លងមក អាមេរិកបានវាយតម្លៃ​ ពីការសាកល្បងម៉ាស៊ីន មីស៊ីល  និងកាំជ្រួចមីស៊ីល ជាច្រើន​ បានបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើង ពិតជាមានការរីកចំរើន លើវិស័យបច្ចេកវិទ្យាមីស៊ីល​ ហើយប្រទេសនេះនឹងផលិតមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ ក្នុងពេលអនាគត់ដ៏ខ្លីខាងមុខ។ កន្លងមក អ្នកឯកទេសវិភាគបានបញ្ចាក់ថា កូរ៉េខាងជើង ត្រូវចំណាយពេលជាច្រើនឆ្នាំទៀតទើបអាច ផលិត អាវុធ​ឆ្លងទ្វីប បាញ់ដល់ទឹកដីអាមេរិក។

ទឹកដីអាមេរិក មានចម្ងាយពីកូរ៉េខាងជើង តែ ៩០០០គីឡូម៉ែត្រប៉ុណ្ណោះ  ក្នុងពេលនោះកាំជ្រួចមីស៊ីលឆ្លងទ្វីប អាចបាញ់បានចម្ងាយដល់ទៅ​ចាប់ពី​៥៥០០ដល់ជាង ១មឺនគីឡូម៉ទ្រ។

ការសាកល្បងម៉ាស៊ីនមីស៊ីលរបស់កូរ៉េខាងជើង នាពេលនោះ និងធ្វើឲ្យទំនាក់​ទំនងជាមួយអាមេរិកកាន់តែតានតឹង ពិសេសគឺក្រោយពេលនិស្សិត ជនជាតិអាមេរិក​ដែលកូរ៉េខាងជើង បានដោះលេង ប៉ុន្មានថ្ងៃប៉ុណ្ណោះក៏ស្លាប់តែម្តង ។ អ្នកឯកទេស និងអ្នកសារព័ត៌មានមួយចំនួនរបស់អាមេរិក​បានស្នើរឲ្យ ប្រធានាធិបតីដូណាលត្រាំបើកការវាយប្រហារទៅលើ ប្រទេសកូរ៉េខាងជើង ដើម្បីកុំឲ្យមានហេតុការបេបនេះកើតឡើងសាជាថ្មី។

កន្លងមកកូរ៉េខាងជើង ក៏បានដាក់លក្ខណ​ជាមួយអាមេរិក ដោយឲ្យអា​មេរិកបញ្ឈប់ការធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង  ។ ការធ្វើសមយុទ្ធ​នោះត្រូវបានទីក្រុងព្យុងយ៉ាងចាត់ទុកថា​ជាការ ប៉ុនប៉ងឈ្លានពាន់ទឹកដីកូរ៉េខាងជើង។

ឆ្លើយតបនិងសកម្មភាបខាងលើ មហាអំណាចពិភពលោកសហរដ្ឋអាមេរិកនឹងមិនបញ្ឈប់ការធ្វើសមយុទ្ធយោធារួមគ្នារវាងក្រុងវ៉ាស៊ីនតោននិងសេអ៊ូល ​ជាថ្នូរនឹងការផ្អាកធ្វើតេស្ដអាវុធនុយក្លេអ៊ែរនិងមីស៊ីលរបស់ប្រទេសផ្ដាច់ការកូរ៉េខាងជើងនោះទេ។

យោងតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Katina Adams បានឲ្យដឹងថា ​វាគឺមិនមានភាពស្មើគ្នានោះទេ ​រវាងការធ្វើសមយុទ្ធយោធារបស់អាមេរិកនិងកូរ៉េខាងត្បូងដែលធ្វើឡើងដោយស្របច្បាប់ ជាមួយនឹងការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ​និងមីស៊ីលរបស់ប្រទេសផ្ដាច់ការកូរ៉េខាងជើងដែលខុសច្បាប់នោះដូចនេះប្រហែលជាអាមេរិក ​នឹងមិនបញ្ឈប់ការធ្វើសមយុទ្ធនោះជាថ្នូរនឹងការផ្អាកធ្វើតេស្ដរបស់របបកម្មុនិស្ដនោះទេ។

ប្រតិកម្មរបស់មហាអំណាចពិភពកលោកមួយនេះធ្វើឡើងបន្ទាប់ពីប្រេសិតកំពូលរបស់ប្រទេសកូរ៉េខាងជើងប្រចាំប្រទេសឥណ្ឌាបានលើកឡើងកាលពីថ្ងៃពុធថាក្រុងព្យុងយ៉ាងមានឆន្ទៈក្នុងកិច្ចចរចាផ្អាកការធ្វើតេស្ដអាវុធនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួនប្រសិនបើអាមេរិក ​បញ្ឈប់ការធ្វើសមយុទ្ធយោធាជាមួយនឹងប្រទេសកូរ៉េខាងត្បូង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print