កូនប្រុសអត្តញូ ទាត់ឪពុក២ជើងបាក់ធ្មេញ ត្រូវប៉ូលីសវាយខ្នោះ

ចែករំលែក៖

ភ្នំពេញៈ យុវជនម្នាក់ ត្រូវឪពុកបង្កើតទ្រាំលែងបានដាច់ចិត្តប្តឹងប៉ូលីស ឲ្យចាប់ឃាត់ខ្លួន ខណៈកូនប្រុសរូបនេះបានប្រើប្រាស់គ្រឿងញៀនដល់កំរិតហើយ បានប្រើអំពើហិង្សាទាត់ឪពុក២ជើង បណ្តាលឲ្យបាក់ធ្មេញ។ ករណីឃាត់ខ្លួនយុវជននេះ បន្ទាប់ពីមានបណ្តឹងពីលោកឪពុក កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៧ នៅចំណុផ្ទះលេខ៨៥ ភូមិតាងួន សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ។

កូនអត្តញូរូបនេះមានឈ្មោះ ឃុន រិទ្ធធា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិត ស្នាក់នៅផ្ទះកើតហេតុ ។ ចំណែកជន រងគ្រោះជាឪពុកមានឈ្មោះ ឡុង រី ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅផ្ទះលេខ៨៥ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពពីឪពុកបង្កើតបានឲ្យដឹងថា កូនប្រុសរបស់គាត់បានប្រើប្រាស់គ្រឿងញៀនយូមកហើយៗ គាត់បានណែនាំប្រាប់ថាកុំឲ្យជក់ថ្នាំញៀនតទៅទៀតពេលនោះដោយសារតែកូននោះ ញៀនថ្នាំជ្រុលលែងដឹងគុណទោសបានស្រែកគំរាម និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះទៀត។

គាត់បន្តទៀតថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៖០០នាទីយប់ កូនប្រុសរូបនេះ បានយកថូផ្កាដែលគាត់ដាំដើឈើទាល នៅមុខផ្ទះបោះចោលអស់ ពេលនោះគាត់ក៏បានឃាត់តែកូនគាត់បានទាត់ធាក់ឪពុកចំនួន២ជើង បណ្តាលឲ្យរងរបួសបាក់ធ្មេញហើយក៏គេចខ្លួនបាត់។ លុះមកដល់ម៉ោងកើតហេតុខាងលើកូនអត្តញូរូបនេះ បានអុកឡុកនិងជេគំរាមអារកសម្លាប់គាត់ទើបគាត់ទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចប៉ុស្តិ៍កាកាបអោយជួយអន្តរាគមន៍និងឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print