រថយន្តភ្លៅ៥ដឹកខ្សាច់បុករថយន្តភ្លៅ៥ដូចគ្នាពីក្រោយ ហើយមានរថយន្តក្រុងបើកមកគៀរទៀត

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោក កែវ ស៊ាងហ៊ាន់ អធិការ នគរបាលស្រុកព្រៃឈរបានឲ្យដឹងថា នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៤និង៣០នាទី​នៅលើកំណាត់ផ្លូវជាតិលេខ7 ចំណុច ភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ មានករណីគ្រោះថ្នាក់ចរាចរណ៌ មួយកើតឡើងដោយ រថយន្ដម៉ាកហ៊ិនដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-9139ប្រភេទភ្លៅ5 បើកបរដោយឈ្មោះ អ៊ឹម សុវី ភេទ ប្រុស អាយុ37ឆ្នាំមានទីលំនៅភូមិអំពិលក្រៅឃុំអំពិលក្រៅ ស្រុកស៊ីធកណ្ដាល ខេត្តព្រៃវែង បើកក្នុងទិសដៅពីកើតទៅលិច ហើយបានបុករថយន្ដមួយគ្រឿងទៀតពីក្រោយម៉ាកហ៊ីណូពណសពាក់ស្លាលេខភ្នំពេញ3C-7718ប្រ ភេទភ្លៅ5ដូចគ្នា ។

អ្នកបើកបរឈ្មោះឈាង​ សារ៉ុងភេទប្រុសអាយុ31 ឆ្នាំមានទីលំនៅភូមិស្ទឹងឆាយឃុំស្ទេងឆាយស្រុកកពង់សិលាខេត្តព្រះសីហនុបើកក្នុងិសដៅស្របទិសគ្នា ហើយរថយន្ដក្រុង01គ្រឿងទៀតម៉ាហ៊ិនដាយពណ៌ស+លឿងពាក់ស្លាកលេខភ្នំពេញ3B-2755អ្នកបើកបរមិនស្គាល់ឈ្មោះ(គេចខ្លួនបាត់)បើកក្នុងទិសដៅពីលិចមកកើតហើយបានកៀនិងទ្រុងរថយន្ដពាក់ស្លាកលេខភ្នំពេញ 3C- 9139។

មូលហេតុបើកបរហួសល្បឿនកំណត់កន្លែងផ្លូវចុះចំណោត។

ករណីនេះបណ្ដាលអោយរបួសមនុស្ស01នាក់ប្រុសលក្ខណៈស្រា ល ។ ខូចខាតរថយន្ដ03គ្រឿងលក្ខណៈធ្ងន់01គ្រឿង លក្ខណៈស្រាល02គ្រឿង ៕ វណ្ណះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print