លោក​ ប៉ា​ សុ​ជាតិ​វង្ស​ ដឹកនាំ​គណៈប្រតិភូ​រាជធានី​ភ្នំពេញ​២២​រូប​ទៅ​ចុះហត្ថលេខា​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ប៉ា ​សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​គណៈប្រតិភូ​ចំនួន​២២​រូប​ ទៅ​ចូលរួម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធ​មេត្រីភាព​ ជាមួយ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​ ក្រោយ​ពី​ចុះហត្ថលេខា​ចងសម្ព័ន្ធ​មេត្រីភាព​ គណៈប្រតិភូ​ក៏​បាន​បន្ដដំណើរ​ ទៅ​ចូលរួម​ មហាសន្និបាត​លើក​ទី​៣៥​ នៃ​សមាគម​ អភិបាលក្រុង​ និ​យា​ភាសា​បារាំង​ Association​ Internationale​ des​ Maires​ Francophones​ (A​ I​ M​ F)​ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល​របស់​(A​ I​ M​ F)​ នៅ​ទីក្រុង​ទុ​យ​នី​យ​ នៃ​ប្រទេស​ទុ​យ​នី​យ​ស៊ី​ ចាប់ពី​ថ្ងៃ​ទី​០២​ ដល់​១១​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ឡុ​ង​ ឌី​ម៉​ង់​ នាយករង​រដ្ឋបាល​ និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ កាលពី​រាត្រី​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៥​នៅ​អាកាស​ យានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ ។​

q1

លោក​ ឡុ​ង​ ឌី​ម៉​ង់​ បាន​បញ្ជាក់​ថា​៖​ គណៈប្រតិភូ​សាលា​រាជធានី​ភ្នំពេញ​ចំនួន​២២​រូប​ ដឹកនាំ​ដោយ​លោកប៉ា​ សុ​ជាតិ​វង្ស​ ទៅ​ចូលរួម​ចុះហត្ថលេខា​ចងសម្ព័ន្ធ​មេត្រីភាព​ ជាមួយ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​ នេះ​ គោលបំណង​ ទី​មួយ​គឺ​បន្ដ​រឹតចំណង​លើ​កិច្ច​សហប្រតិបត្ដិការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ។​ ទី​ពី​រ បន្ដ​ពង្រឹង​ អនុវត្ដ​ការងារ​ នគរូបនីយកម្ម​ សំណង់​ ការងារ​សាធារណៈការ​,​ ប្រ​ព​ន្ធ័​លូ​ ,​ប្រព័ន្ធ​ទឹក​ស្អាត​ ​ និង​ទី​បី​បន្ដ​ពង្រឹង​អនុវត្ដ​ការងារ​គម្រោង​ផ្ល​ង់​គោល​រាជធានី​ភ្នំពេញ​,​ ការងារ​គម​នា​គម​ន៏​ដឹក​ជញ្ជូន​ និង​ការងារ​កែ​លម្អ​ប្រ​ព​ន្ធ័​ចរាចរ​ណ៏​ ,​ ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ជាដើម​ ។​

លោក​បន្ដ​ថា​៖​ ក្រោយ​ពី​គណៈប្រតិភូ​បាន​ចុះ​MOU​ និង​ជូ​ប​អភិបាល​ក្រុងប៉ារីស​ ដើម្បី​ពិភាក្សា​ការងារ​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ន៏​ពី​គ្នា​ទៅ​វិញ​ទី​មក​ ក្នុង​លើ​កិច្ចព្រមព្រៀង​ ដែល​បាន​គ្រោងទុក​នោះ​រួច​ទៅ​ គណៈប្រតិភូ​ក៏​បាន​បន្ដដំណើរ​ទៅ​ចូលរួម​ មហាសន្និបាត​លើក​ទី​៣៥​ នៃ​សមាគម​ អភិបាលក្រុង​ និ​យា​ភាសា​បារាំង​ Association​ Internationale​ des​ Maires​ Francophones​ (A​ I​ M​ F)​ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល​របស់​(A​ I​ M​ F)​ នៅ​ទីក្រុង​ទុ​យ​នី​យ​ នៃ​ប្រទេស​ទុ​យ​នី​យ​ស៊ី​ ចាប់ពី​ថ្ងៃ​ទី​០២​ ដល់​១១​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

​លោក​បាន​រំលឹក​ថា​៖​ ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​ បាន​ជួយ​ស្ថាបនា​ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ដល់​ ទីក្រុង​ភ្នំពេញ​បាន​យ៉ាងច្រើន​ ដូច​ជា​ជួយ​កសាង​ប្រព័ន្ធ​ទឹក​ស្អាត​,​ ជួយ​កសាង​សំណង់​,​ ប្រព័ន្ធ​គម​នា​គម​ន៏​ ប្រ​ព​ន្ធ័​ចរាចរ​ណ៏​ ,​ប្រព័ន្ធ​សេវា​ដឹក​ជញ្ជូន​ ,​ការងារ​បរិស្ថាន​ ,​ ការងារ​រៀបចំ​សហ​គម​ន៏​,​ ការងារ​រៀបចំ​អ​នា​ ម័​យ​បរិស្ថាន​ នៅ​តាម​សហ​គម​ន៏​ ដូច​ជា​ជួយ​ជីក​អណ្ដូងទឹក​ស្អាត​ នៅ​តាម​សាលារៀន​ និង​ជួយ​ផ្ដល់​នូវ​ បរិក្ខា​ពេទ្យ​ នៅ​តាម​មណ្ឌល​សុខភាព​ និង​ជួយ​លើ​វិស័យ​ ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ ជា​ច្រើន​ទៀត​ ដល់​សហ​គម​ន៏​ នៅ​រាជធានី​ភ្នំពេញ​ ៕​​

q4q3

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print