កើតរោគចិត្តនៅសុខៗរត់ទៅអារកសម្លាប់ខ្លួននៅក្នុងវត្តប្រជាពលរដ្ឋជួយទាន់

ចែករំលែក៖

ភ្នំពេញ​៖ មានការភ្ញាក់ផ្អើលមួយបានកើតមានឡើងនៅក្នុងវត្តនន្ទមុនីក្នុងភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅវេលាម៉ោង ៨និង២០នាទីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥​បន្ទាប់ពីមានបុរស​វ័យ​ចំណាស់ អាយុជាង៥០ឆ្នាំ​ម្នាក់ បាន​ប្រើ​កាំបិត​បុ័ងតោអារកប៉ង​សម្លាប់​ខ្លួនឯងតែ​មិនបាន​សម្រេច ​។

ារកវត្តស្ទឹងមានជ័យ

តាម​​លោក​យាយជី សំ គឹម​លី អាយុ​៧៥​ឆ្នាំ ជា​ដូនជី​នៅក្នុង​វត្ដ បាន​ប្រាប់ថា មុនពេល​កើតហេតុ លោកយាយបានឃើញ​បុរស​ខាងលើមិនដឹងមកពីណាទេរត់ចូលមកក្នុង​វត្ដ ហើយ​ក្រាប​សំពះ​លោកគ្រូ​ចៅអធិការ​វត្ដសុំខមាលទោសទាំងទឹកមុខក្រៀមក្រំ រួច​ឡើង​ទៅលើ​ព្រះវិហារបាត់ទៅ ។ លុះ មួយសន្ទុះ​ក្រោយ មកស្រាប់តែបុរសនេះបានរត់​ចុះមកពីព្រះវិហារ​មក​ខ្ចី​កាំបិត​អ្នកលក់ដូរ​នៅក្បែរនោះ តែ​គេ​មិន​ឲ្យ។ បន្ទាប់មក​ក៏​មក​ខ្ចី​កាំបិត​ពី​លោកយាយថា​យកទៅទៅ​ចិតផ្លែឈើ​បន្ដិច ប៉ុន្តែមិនដឹងរឿងអីស្រាប់តែ​យក​អារក​ខ្លួនឯងហូរឈាម​ប្រឡាក់អាវ ធ្វើឲ្យលោកយាយភ័យ ​ក៏​ស្រែក​ឆោឡោឡើងហើយក៏ ត្រូវ​ប្រជាពលរដ្ឋ​ដែលទៅកាន់បិណ្ឌនៅវត្តនេះនាំគ្នា​ជួយ​ចាប់ និង​ឃាត់ ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យមកនាំយកទៅសាកសួរ បន្ទាប់ពីមានស្នាមរបួសមុតកតែបន្តិច។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថានៅពេល ​សួរនាំ បុរស​រូបនេះមិន​ព្រម​ឆ្លើយតបឬ​ប្រាប់ឈ្មោះ និងអាសយដ្ឋានឲ្យដឹង​នោះទេ ដែលករណីនេះសមត្ថកិច្ចសង័្សយថាគាត់កើត​រោគចិត្ត​រួចក៏បាន​នាំទៅ​រក​ក្រុមគ្រួសារ​ឲ្យ​មក​ទទួល​ត្រឡប់​ទៅផ្ទះ​វិញទាំងឈាម​ប្រឡាក់អាវយឺតស្រម៉ក​៕​

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print