ភ្នំពេញ៖ ដេប៉ូខ្សាច់ដ៏ធំមួយត្រូវបានបង្កើតឡើងនៅកណ្តាលក្រុងភ្នំពេញដែលមួយថ្ងៃៗរថយន្តគ្រប់ប្រភេទមកដឹកជញ្ជូនចេញធ្លាក់ខ្សាច់ហុយទ្រលោមពេញផ្លូវនោះបានធ្វើឲ្យ ប្រជាពលរដ្ឋដែលរស់់នៅរាជធានីភ្នំពេញបច្ចុប្បន្នបាននឹងកំពុងមានការព្រួយបារម្ភពីបញ្ហាសុខភាពរបស់ពួកគាត់យ៉ាងខ្លាំង ។
ដេប៉ូខ្សាច់ដ៏ធំដែលទើបបង្កើតជាភ្នំខ្សាច់មិនខ្លាចពីការហាមឃាត់របស់អាជ្ញាធរមូលដ្ឋាននិងក្រុងនោះមានទីតាំងនៅជាប់ខាងត្បូងស្ពានជ្រោយចង្វា ស្ថិតក្នុងបរិវេណកំពង់ផែស្វយ័តភ្នំពេញតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ បាននិយាយថា ពួកគាត់សព្វថ្ងៃពិបាកក្នុងការរស់នៅ ខណៈដែលដេប៉ូខ្សាច់ដ៏ធំមួយនៅក្នុងបរិវេណកំពង់ផែស្វយ័តភ្នំពេញដែលអាជ្ញាធររាជធានីបានហាមឃាត់ មិនឲ្យមាននៅក្នុងក្រុង បែរជាដេប៉ូខ្សាច់មួយនោះហ៊ានបើកលក់យ៉ាងគឃ្លើននឹងអាជ្ញាធរនោះ ពីព្រោះមួយថ្ងៃៗរថយន្តចូលដឹកចេញធ្លាក់ខ្សាច់ហ៊ុយទ្រលោមពិបាក់ក្នុងការធ្វើដំណើរនោះ។ ស្ត្រីឈ្មោះជា ចន្ធីមាន វ័យ៥២ឆ្នាំ រស់នៅសង្កាត់សង្កាត់ស្រះចក ខណ្ឌដូនពេញ បានលើកឡើងថា ឡានធំៗនៅតែបន្តសកម្មភាព យ៉ាងគឃ្លើន បើទោះបីអភិបាលក្រុងភ្នំពេញចេញសេចក្តីហាមឃាត់ក៍ដោយនោះ។
បុរសម្នាក់ទៀតវ័យស្រដៀងគ្នាក៍បានត្អូញត្អែរផងដែរថា ប្រសិនបើគ្មានការហាមឃាត់ នោះច្បាស់ជាសុខភាពប្រជាពលរដ្ឋនឹងត្រូវទ្រុឌទ្រោមខណះដែលឡានធំៗដឹកដីដឹកខ្សាច់មិនបានគ្របឱ្យបានត្រឹមត្រូវតាមស្តង់ដានោះ។
ជាមួយគ្នានោះប្រជាពលរដ្ឋក៍បានរិះគន់ទៅលើដេប៉ូអាជីវកម្មខ្សាច់ មួយកន្លែងនោះមិនគួរណាគេហ៊ាននៅកណ្តាលក្រុងភ្នំពេញតែម្តងដែលមូលដ្ឋានខណ្ឌដូនពេញត្រូវបានគេចាត់ទុកថាជាបេះដូងរាជធានីភ្នំពេញពីព្រោះខណ្ឌដូនពេញដែលគ្រប់គ្រងដោយលោកគួច ចំរើន អភិបាលខណ្ឌ គឺលោលកំពុងមមាញឹកក្នុងការរៀបចំសណ្តាប់ធ្នាប់ក៏ដូចជារបៀបរៀបជូនប្រជាពលរដ្ឋនាំគ្នាគាំទ្រយ៉ាងខ្លាំងចំពោះលោកអនុវត្តបានល្អ។តែអ្វីដែលធ្វើឲ្យពួកគាត់ព្រួយបារម្ភពីផលប៉ះពាល់យ៉ាងខ្លាំងនោះគឺដេប៉ូខ្សាច់មួយកន្លែងនៅកណ្តាលក្រុងនោះកំពុងបង្ករភាពអនាធិបតេយ្យពេញផ្លូវខណះដែលរថយន្តកំពុងដំណើរការហើយជ្រុះរប៉ាត់រប៉ាយហុយពេញផ្លូវសាធារណះជូនកាលបង្ករនូវការ គ្រោះថ្នាក់ចរាចរទៀតផង ។
អាជា្ញធខណ្ឌដូនពេញបានឲ្យដឹងថាដេប៉ូច្សាច់នៅក្នុងបរិវេណកំពង់ផែភ្នំពេញនោះមិនបានទំនាក់ទំនងសុំការអនុញ្ញាតពីអាជ្ញាធរខណ្ឌនោះទេ។
សូមរំលឹកថា សាលារាជធានីភ្នំពេញបានហាមមិនឱ្យរថយន្តធំៗចរាចរនៅពេលថ្ងៃនោះឡើយ ខណៈដែលអត្រាគ្រោះថ្នាក់និងកកស្ទះនៅតែប្រឈម ។ ជាមួយគ្នានោះអាជា្ញធក្រុងភ្នំពេញក៍ធ្លាប់ចាប់អារម្មណ៍ទៅបញ្ហាសណ្តាប់ធ្នាប់ផងដែរក្រោយពីរថយន្តដឹកដីដឹកខ្សាច់មួយចំនួននៅតែបង្ករ ភាពអនាធិបតេយ្យនិងគ្មានសណ្តាប់ធ្នាប់ ជាពិសេសគឺដេប៉ូនៅក្នុងបរិវេណកំពង់ផែភ្នំពេញនោះតែម្តងដែលមិនសហការជាមួយអាជ្ញាធរខណ្ឌដូនពេញឡើងព្រោះគេអាងខ្នង។
ប្រជាពលរដ្ឋបានសំណូមពរទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាមើលផ្លូវផង ព្រោះបើមិនដូច្នេះទេមិនយូរប៉ុន្មានផ្លូវទាំងអស់នេះនឹងខូចខាតទាំងស្រុងមិនខាន ។ ពាក់ពន្ធ័ នឹងបញ្ហាខាងលើនេះកម្ពុជាថ្មីមិនអាចសុំការបំភ្លឺពីម្ចាស់អាជីវកម្មខ្សាច់ខាងលើនេះបាននោះទេ ៕
ដោយ៖ ស ដារ៉ា