ភ្នំពេញ៖ ជារៀងរាល់ឆ្នាំពុទ្ធបរិស័ទ ទូទាំងព្រះរាជាណាចក្រកម្ពុជាបានប្រារឰពិធីបុណ្យភ្ជុំបិណ្ឌដែលប្រព្រឹត្ដទៅចាប់ពី ថ្ងៃ១រោច ខែភទ្របទដល់ថ្ងៃ១៤រោច ហៅថា ពិធីបុណ្យកាន់បិណ្ឌ និងថ្ងៃ១៥ រោចគឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ។
នៅក្នុងឆ្នាំនេះនាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកង យោធពលខេមរភូមិន្ទ និងលោកស្រី ណុព្វ ស៊ីដារ៉ា ព្រមទាំងអស់លោកជា អគ្គមេបញ្ជាការរង នាយរងសេនាធិការ ចម្រុះ មេបញ្ជាការ មេបញ្ជាការរង នាយកទីចាត់ការនៃបណ្ដាស្ថាប័នចំណុះអគ្គបញ្ជាការនិងពុទ្ធបរិស័ទចំណុះជើង វត្ដយ៉ាងច្រើនកុះករបានប្រារឰពិធីបុណ្យកាន់បិណ្ឌវេនទី៥នៅវត្ដច័ន្ទបុរីវង្ស ស្ថិត ក្នុងសង្កាត់សំរោង ខណ្ឌសែនសុខ រាជ ធានីភ្នំពេញកាលពីថ្ងៃ៥រោច ខែភទ្របទ ឆ្នាំមមែ សប្ដស័ក ព.ស.២៥៥៩ ត្រូវ នឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ។
នៅក្នុងពិធីបុណ្យកាន់បិណ្ឌនេះនាយ ឧត្ដមសេនីយ៍ ប៉ុល សារឿន បានមាន ប្រសាសន៍ថា នេះជាឱកាសសម្រាប់ នាយទាហាន នាយទាហានរង និងពល ទាហាន ព្រមទាំងក្រុមគ្រួសារ និងពុទ្ធ បរិស័ទខ្មែរគ្រប់រូបអាចបំពេញកុសល តាមសទ្ធាជ្រះថ្លា និងធ្វើបដិការគោរព តបស្នងសងគុណមាតាបិតាជីដូនជីតា អាណាព្យាបាល គ្រូឧបជ្ឈាយាចារ្យ និង បានរួមចំណែកថែរក្សាប្រពៃណីទំនៀម ទម្លាប់ ជំនឿ សាសនា វប្បធម៌ អរិយធម៌ ដែលជាអត្ដសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិ ឱ្យបានគង់វង្ស ។
បន្ទាប់មកនាយឧត្ដមសេនីយ៍ និង លោកស្រី ព្រមទាំងអស់លោក លោក ស្រីបាននិមន្ដព្រះសង្ឃធ្វើបទនមស្ការ ព្រះរតនត្រ័យ សមាទានសីល រាប់បាត្រ វេរភត្ដាហារប្រគេនព្រះសង្ឃឧទ្ទិសមគ្គផលជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការី ជនទាំងឡាយមានមាតា បិតា ជីដូន ជីតាញាតកាទាំងប្រាំពីរសន្ដានដែលបានបែកកាយទម្លាយខន្ធទៅកាន់លោកខាង មុខនិងមួយចំណែកទៀតឧទ្ទិសជូនវិញ្ញាណ ក្ខន្ធយុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិមួយផ្នែកទៀត ជូនដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សូមឱ្យអំណាចផល្លា និសង្ឃដែលបានកើតអំពីពិធីបុណ្យនេះជួយ យឹតយោងសណ្ដោងដួងវិញ្ញាណក្ខន្ធអស់ លោកទាំងនោះឱ្យបានទៅសោយសុខក្នុងសុខគតិភពជាភិយ្យោភាពតរៀងទៅ។
ក្នុងឱកាសនោះនាយឧត្ដមសេនីយ៍ ប៉ុល សារឿន និងលោកស្រី បានប្រគេន ទេយ្យទានដល់វត្ដច័ន្ទបុរីវង្សរួមមាន សាដក៥៩សម្រាប់ (ក្នុង១មួយសម្រាប់ ភ្ជាប់ជាមួយបច្ច័យ៣ម៉ឺនរៀល), មី៧ កេសធំ, ទឹកក្រូច១០កេស, ទឹកសុទ្ធ១០ កេស, ត្រីខ៥កេស, ស្ករស៥០គីឡូ ក្រាម, អង្ករ២តោន និងបច្ច័យចំនួន ៤៩២៩.០០០រៀលព្រមទាំងប្រាក់ដុល្លារចំនួន២.២៤០ដុល្លារសម្រាប់កសាង សមិទ្ធផលនានាក្នុងវត្ដច័ន្ទបុរីវង្សនេះ ៕
ដោយ៖ សុខដុម