ចំណូលពីការលក់ប័ណ្ណទស្សនាប្រាសាទអង្គរវត្ដ៩ខែ ឆ្នាំ២០១៥ កើនឡើង០,២៤ភាគរយ

ចែករំលែក៖

ខេត្ដសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានបង្ហាញរបាយការណ៍ថា ចំណូលថវិកាពីការ​លក់សំបុត្រ​ចូលទស្សនា​ប្រសាទ​អង្គរវត្ដ រយៈ​ពេល​៩​ខែ​ឆ្នាំ​​២០១​៥​​នេះ កើនឡើង​ចំនួន០,២៤% បើធៀបរយៈ​ពេលដូច​គ្នា នៅឆ្នាំ២០១៤កន្លងមក ប៉ុន្ដែ​ចំ​នួន​​​​​អ្នក​មកទ​ស្ស​​នា​​ក៍​មាន​​​ការកើនឡើងជិត១,៨៥។

IMG_0439

យោងតាមរបាយការណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០២ ខែតុលានេះ បង្ហាញ​ថា ភ្ញៀវទេសចរ​បរទេស​ទិញប័ណ្ណមកទស្សនា​ប្រាសាទ​អង្គរវត្ត​ប្រចាំ​​ខែកញ្ញា មាន​ចំនួន​១១៩,៩​៣៧នាក់​កើន​​ឡើង​១.០១ ភាគរយ បើ​ធៀប​នឹង​ខែ​កញ្ញា ឆ្នាំ​២០១៤​។ រីឯ​ចំណូល​ដុល​នៅក្នុង​ខែ​កញ្ញា​បាន​​ចំនួន ៣,៥៧៦,១២០ ​ដុល្លារ បើប្រៀបធៀបនឹងខែកញ្ញាឆ្នាំ២០១៤ កើនឡើង​២.៧៧ភាគរយ​ ។​

របាយការណ៍​ដដែល​ឲ្យដឹង​ទៀតថា ចំណូល​ថវិកា​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​​សម្រាប់​​​៩ ខែ​ដើមឆ្នាំ​២០១៥​នេះ​ មាន​ចំនួន​សរុប ៤៣,៣០០,០៤០​ដុល្លារ បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​​២​០១៤​ កើនឡើង​០.២៤​ភាគរយ ។ ចំណែក​ចំនួន​ភ្ញៀវ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​មាន​ចំនួន ១,៥២៤,​០៤៤​​នាក់ កើនឡើង ១.៨៥​​ភាគរយ ។​

លោក ឡុង កុសល ​ប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍​បន្ថែម​ថា មូល​ហេតុដែលភ្ញៀវទេសចរកើនឡើងជាងប្រាក់ចំណូលនេះ ដោយសារ ​ភ្ញៀវ​​​ទេស​ចរទិញប័ណ្ណ​ចូល​ទស្ស​នា​តម្លៃ២០ដុល្លា​ច្រើនជាងរយៈពេលវែង ដែលមាន៤០ដុល្លារ និង៦០ដុល្លា។

សូមបញ្ជាក់ថា តម្លៃ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​សម្រាប់​ជនបរទេស​ចែកចេញ​ជា​៣ ប្រភេទ​គឺ តម្លៃ​២០​ដុល្លារ​សម្រាប់​រយៈពេល​១​ថ្ងៃ ៤០​ដុល្លារ​សម្រាប់​រយៈពេល​៣​ថ្ងៃ (​មាន​សុពល​ភាព​១​សប្ដាហ៍​) និង​​៦០​ដុល្លារ សម្រាប់​រយៈពេល​៧​ថ្ងៃ (​មាន​សុពលភាព​១​ខែ​) ៕

IMG_0177

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print