កម្លាំងនគរបាលខេត្តសៀមរាប បង្រ្កាបករណីលេងល្បែងកន្ទុយលេខខុសច្បាប់

ចែករំលែក៖

ខេត្តសៀមរាប ៖ដេីម្បីអនុវត្តន៍នូវគេាលនយេាបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាពកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ក្រេាមការ
បញ្ជាដឹកនាំផ្ទាល់ពីសំណាក់លេាកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការនគរបាលខេត្តសៀមរាប បានចុះបង្រ្កាបករណីលេងល្បែងខុសច្បាប់(លក់កន្ទុយលេខ) ចំនួន ០៤ទីតាំងធំៗ នៅក្នុងក្រុងសៀមរាប កាលពីវេលាម៉េាង១១-០០នាទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះកម្លាំងនគរបាលយេីងបានធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន ០៥នាក់ ជាមេឆ្នេាតមាន៖ ទីតាំងទី១ លក់ឆ្នោត នៅមុខហាងនំបុ័ងផ្សារលើ អ្នកលក់ ឈ្មោះ ចាន់ ណា ភេទស្រី អាយុ ៤៩ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្ត សៀមរាប។ ទីតាំងទី២ នៅមុខផ្សារលើផ្នែកខាងកើត អ្នកលក់ឈ្មោះ អុី ប៉ូឡូ ភេទ ប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ ទីតាំងទី៣ លក់ឆ្នោតនៅផ្ទះភូមិស្ទឹងថ្មី អ្នកលក់ឈ្មោះ លិះ ព្រួន ភេទស្រី អាយុ ៥២ឆ្នាំ មានទីលំនៅភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ ទីតាំទី៤ លក់ឆ្នោតនៅមុខផ្សារត្រាំនាគ អ្នកលក់ឈ្មោះ តាន់ រីវ៉ាន់ ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅភូមិ តាវៀនសង្កាត់ សាលាកំរើក ក្រុង/ខេត្តសៀមរាប និង ឈ្មោះ សឿន សូរិយា ភេទ ស្រី អាយុ ២៥ឆ្នាំ មានទីលំនៅ ភូមិចុងកៅស៊ូសង្កាត់ ស្លក្រាម ក្រុង/ខេត្តសៀមរាប។

ចំពោះករណីនេះ កម្លាំងយេីងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាកាខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print