កម្លាំងសមត្ថកិច្ចចម្រុះស្រុកអន្លង់វែង ចុះបង្រ្កាបទីតាំងសិប្បកម្មឈើ និងធ្យូង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅវេលាម៉ោង៩ព្រឹក នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថស្រុកអន្លង់វែង៦នាក់ រថយន្ត២ គ្រឿង អាវុធ៣ដើម វិទ្យុទាក់ទង៤គ្រឿង ដឹកនាំដោយអនុសេនីយ៍ ទុយ ហុងលី មេបញ្ជាការងស្រុក សហ ការជាមួយកម្លាំងវរៈសេនាតូច៣៨២ ចំនួន៥នាក់ ដឹកនាំដោយនាយចំណង់ អេង ណាវុទ្ធ និង កម្លាំងបរិស្ថានស្រុកចំនួន៤នាក់ ដឹកនាំរួមដោយ លោក ឌិន ភិវឌ្ឍ ប្រធានការិយាល័យ បរិស្ថាន ស្រុកអន្លង់វែង បានចុះធ្វើការបញ្ឈប់ និងធ្វើកិច្ចសន្យាទៅលើម្ចាស់សិប្បកម្មគ្មានច្បាប់ឈើ៣កន្លែង និងសិប្បកម្មធ្យូង២កន្លែង ។

ក្នុងនោះម្ចាស់សិប្បកម្មឈើ ទី១ឈ្មោះ កុន វិបុល ភេទប្រុស អាយុ៤៥ឆ្នាំ  ​, ទី២ឈ្មោះ ខឹម សុខា ភេទស្រី អាយុ ៤១ឆ្មាំ ,ទី៣ឈ្មោះ ពិន ភៀង ភេទប្រុស អាយុ៤៩ឆ្នាំ  ។ អ្នកទាំង៣នាក់ មានមុខរបរធ្វើស្រែរ រស់នៅ ភូមិរំចេក
ឃុំ និងស្រុកអន្លវែង ខេត្តឧត្តរមានជ័យ ។

សិប្បកម្មឡរដុតធ្យូងមាន២កន្លែង ទី១ឈ្មោះ ជា រ៉ា ភេទស្រី អាយុ៣៥ឆ្នាំ ទី២ឈ្មោះ កើត នឿន ភេទប្រុស អាយុ ២៨ឆ្នាំ ។ អ្នកទាំងអស់ខាងលលមានទីលំនៅ ភូមិរំចក ឃុំនិងស្រុក អន្លង់វែង ។

ក្រោយការបង្រ្កាបកម្លាំងជំនាញបានឲ្យម្ចាស់សិប្បកម្មទាំង៥នាក់ ធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពធ្វើសិប្បកម្មខុសច្បាប់តទៅទៀត តែបើថ្ងៃក្រោយមិនគោរពកិច្ចសន្យា និងត្រូវផ្តន្ទាទោសតាមច្បាប់  ៕ ដោយ ៖ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print