ខេត្តកំពង់ចាម ៖ ល្បីទៀតហើយមហាគ្រូពេទ្យ សម្ភពសៅ សំបូរ ដែលត្រូវបានសាច់ញាតិជនរងគ្រោះចោទប្រកាន់ថា គ្មានវិជ្ជាជីវៈធ្វេសប្រហែសធ្វើឲ្យអ្នកជំងឺ ស្លាប់ទាំងម្តាយទាំងកូន ខណះទៅសំរាលកូននៅទីនោះ។
ខាងក្រោមជាអត្ថបទដកស្រង់ពីអាខោនfB ឈ្មោះSreyneth Davey ៖
” …នាងនិងក្មួយទៅចោលពួកខ្ញុំជិតពីរអាទិត្យហើយ ក្រោយពេលចូលសំរាលនៅមន្ទីរសម្ភព សៅ សំបូរ លទ្ធផលដែលទទួលបានគឺ សោកសៅបំផុត 😭😭😭😭😭មិនអាចបំភ្លេចបាន នាងមិនមានជំងឺអ្វីពិនិត្យសុខភាពរាល់ខែ ម្ដាយនិងកូនសុខភាពល្អ ពេលឈឺពោះសម្រាល នៅមន្ទីរពេទ្យ សៅសំបូរ គឺទៅរហូតជាមួយនិងកូន សួរថា”តើឈ្មោះគ្រូពេទ្យមានមុខងារជាអ្វី” រឺក៏វិជ្ជាជីវះមិនគ្រប់គ្រាន់ក៏អាចធ្វើពេទ្យបានដែរ មិនពិនិត្យអោយដិតដល់ហើយចេះតែចាក់ថ្នាំអោយតែរួចពីដៃ? ដល់ពេលធ្វើឱ្យមនុស្សស្លាប់ ចោទថាអ្នកជំងឺឈឺនេះឈឺនោះ គឺពួកអ្នកឯងមិនសមធ្វើជាពេទ្យដែលមានវិជ្ជាជីវះអោយពិតប្រាដនោះទេ ចុះបើកើតចំគ្រួសារ របស់ពួកអ្នកឯងវិញ តើពួកឯងមានអារម្មណ៍យ៉ាងណា?….” RIP
ទាក់និងករណីខាងលើភ្ងាក់ងារយើងមិនអាចសុំការពន្យល់បកស្រាយពី លោក សៅ សំបូរ បានទេដោយសារទូរស័ព្ទចូលពុំមានអ្នកលើក។ ជាមួយនិងការស្លាប់បាត់បង់ជីវិតរបស់អ្នកជំងឺទាំងម្តាយកូននេះ គេមិនត្រូវបានដឹងថា សម្ភព សៅ សំបូរ ដោះស្រាយចរចារសងជំងឺចិត្តទៅក្រុមគ្រួសារជនរងគ្រោះដើម្បីគេចវេសពីផ្លូវច្បាប់ ចំនួនទឹកប្រាក់ប៉ុន្មានទេ ខណះកន្លងទៅសម្ភពខាងលើ និងដ៏ទៃទៀតពេលដែលជួបបញ្ហាបែបនេះតែងតែចរចារសងជាប្រាក់ទៅភាគីរងគ្រោះដើម្បីបិទសំណុំរឿង ហើយស្ត្រីដែលគ្រប់ខែសំរាលកូនទាំងអស់គួរជ្រើសរើសសំរាលកូននៅមន្ទីរពេទ្យដែលមានវិជ្ជាជីវះត្រឹមត្រូវពិតប្រាកដដើម្បីជៀសនិងជួប រឿងវិប្បដិសារីដ៏អណោចអធម្មបែបនេះ ៕
ដោយ៖ វណ្ណះ