ខេត្តពោធិ៍សាត់៖ កម្លាំងក្រុមស្រាវជ្រាវបង្រ្កាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្រុកវាលវែង កំលាំងនគរបាលក្រសួងមហាផ្ទៃសហការគ្នា បង្រ្កាបរថយន្តម៉ាក រ៉េវ ដឹកឈើអារជ្រុង (ហ៊ុប) មុខកាត់ធំៗ មានប្រវែង៤ទៅ៥ម៉ែត្រ ចំនួន ១គ្រឿង នៅកណ្ដាលស្រុកវាលវែង។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចក្បែរអូរសាបមាត់ ស្ថិតក្នុងភូមិ- ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងកំពុងចុះប្រតិបត្តិការការងារខាងលើនេះប្រាប់ថា កម្លាំងកំពុងឡោមព័ទ្ធនៅកន្លែងបង្រ្កាបរថយន្តដឹកឈើនៅឡើយ ខណៈរថយន្តដឹកបទល្មើសឈើដែលគេអារជ្រុងមុខកាត់ធំៗ ហើយអ្នកបើករថយន្តទំនងដឹងខ្លួនមុនថាមានកម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាបទើបបើកគេចចូលព្រៃ រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ បន្សល់ទុកនូវរថយន្តដឹកវត្ថុតាងឈើនៅលើរថយន្ត ធ្វើឲ្យមានផលលំបាកដល់កម្លាំងសមត្ថកិច្ចក្នុងបើកយកមកបន្តនីតិវិធី ព័ត៌មានលំអិតរង់ចាំអានទំព័រកាសែត(នគរវត្ត)៕
ដោយ៖ បុឹម ពិន