មន្ត្រីនគរបាលម្នាក់ដើរឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តជនជាតិថៃបុកបាក់ជើងម្ខាង

ចែករំលែក៖

ខេត្តកណ្តាល៖ មន្ត្រីរនគរបាលម្នាក់បំរើការនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងមកសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជាដីឥដ្ឋ ដើរ ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបើកបរដោយជនជាតិថៃបុកបណ្តាលឲ្យបាក់ជើងខាងស្តាំកាលពីវេលាម៉ោង២០និង១០នាទីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៦-២៧ស្ថិតក្នុងភូមិស្តៅកន្លែង៤ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល។
រថយន្តបង្កម៉ាកCOROLAពណ៍សំបកឪឡឹកពាក់ស្លាក់លេខកំពង់ចាម2A.១៩៤០បើកបរដោយឈ្មោះ នី កន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិថៃ មុខរបរជាគ្រូគង្វាលនៅវិហ៊ាគ្រឹះសាសនា ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ។
ជនរងគ្រោះមានឈ្មោះផាត ចាន់ទ្រី ភេទប្រុស អាយុ៣៧ឆ្នាំ បំរើការនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ត្រូវបានបញ្ជនអោយមកសិក្សានៅសាលាបណ្ឌិតសភានគរបាលកម្ពុជា មានទីតាំងនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកព្រំសំណាង អធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា មុនពេលគ្រោះថ្នាក់ជនរងគ្រោះបានដើរឆ្លងផ្លូវនៅទីងងិតមិនប្រយ័ត្ន ចំណែកជនជាតិថៃបើកបររថយន្តមិនប្រយ័ត្នដូចគ្នាក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ មកដល់កន្លែងកើតហេតុបានជាន់ហ្វ្រាំងដែរតែទប់ល្បឿនមិនជាប់ក៍បុកជនរងគ្រោះដែលកំពុងដើរឆ្លងផ្លូវបណ្តាលអោយបាក់ជើងស្តាំម្ខាង ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ដោយឡែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន ចំណែករថយន្តត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ក្រោយបញ្ចប់ការសាកសួរនៅអធិការដ្ឋានបច្ចុប្បន្នអ្នកបើកបររួមជាមួយរថយន្តត្រូវបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីបន្តនីតិវិធី ៕

...

ដោយ៖សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print