សមត្ថកិច្ចស្រុកអូរជុំសហការជាមួយខាងជំនាញចុះរឹបអូសឈើប្រណិតនៅវាលថ្មរំប្លងជាព្រៃហាមឃាត់

ចែករំលែក៖

ខេត្តរតនគិរី៖នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ កំលាំងជំនាញនៃអធិការដ្ឋាននគរបាល ស្រុកអូរជុំ បានសហការជាមួយកម្លាំងអាវុធហត្ថ កម្លាំងជំនាញរដ្ឋបាលព្រៃឈើ បានចុះចាប់ឈើនៅចំណុច វាលថ្មដាស្ថិតក្នុងភូមិតងកាមាល ឃុំអូរជុំ ។ ចាប់នោះមានប្រភេទឈើធ្នង់ចំនួន៨ដុំ មួយដុំៗមានប្រវែង១,២ម៉ែត្រដែលក្រុមឈ្មួញលួចឃុបឃិតចូលកាប់លាក់ទុកក្នុងព្រៃហាមឃាត់ដែនរម្មណីយដ្ឋានវាលថ្មរំប្លង់។
វត្ថុតាងឈើសមត្ថកិច្ចបានប្រគល់អោយជំនាញរដ្ឋបាលព្រៃឈេីដឹកយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើខេត្តរនគីរីចាត់ការបន្តតាមនីតិវិធី។
គួរំលឹកថា៖ មួយរយះនេះបន្ទាប់ពីមានដំណឹងថាក្រុមឈ្មួញ ព្រួតដៃប្រមូលគ្នីគ្នាផ្តិតមេដៃប្តឹងអ្នកកាសែតនិងចាប់ខ្លួនអ្នកកាសែត៤នាក់នោះរួចមកគេពុំសូវសង្កេតឃើញមានការដឹកជញ្ជូនឈើខុសច្បាប់យ៉ាងគគ្រឹកគគ្រេងដូចមុនៗទៀតទេគឺគេផ្លាស់ប្តូរមកដឹកតាមម៉ូតូជាហូហែរវិញម្តងយកមកស្តុកទុកតាមផ្ទះក្នុងក្រុងបានលុងហើយបន្តដឹកបង្កប់នៅតាមដំបូលនិងបាតរថយន្តសាំយ៉ុង កាមរីបាឡែន និងឡង់គ្រីសរ័វិញម្តងឆ្ពោះទៅប្រទេសវៀតណាមតាមច្រករបៀងផ្សេងៗដូចជាច្រកភូមិភិះ ច្រកលេខ១៩ និងច្រកភ្នំក្រហមដែលមានកំលាំងនគរបាល និងយោធាវរះការពាព្រំដែនគោកប្រចាំការនៅទីនោះ។

ដោយឡែកសមត្ថកិច្ចទោះជាឈ្មួញប្រើប្រាស់រូភាពបែបណាក៏នៅតែត្រូវប៉ាន់ដែរមាននៅប្រចាំការដាក់កុងត្រូល ហើយពេលយប់ចាំច្របាច់ពឹល ស្ទាក់រថយន្តនិងម៉ូតូគ្រប់ប្រភេទដដែលនៅលើដងផ្លូវនិងច្រករបៀងនោះផងដែរ៕

...

ដោយ៖សាយប៉ូច

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print