ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀនចំនួន៦កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់​ត្រូវបានឃាត់ ខ្លួន កាលពីវេលាម៉ោង៦និង៣០នាទី ​ល្ងាចថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ២០១៧ នៅភូមិឈើខ្មៅឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​។​

ជនសង្ស័យទាំង២នាក់ ១-ឈ្មោះ អ៊ាងលី លិ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។ មុខរបរ កសិករ (ឃាត់ខ្លួន) និង២-ឈ្មោះ ស៊ុន បារាំង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ កោះតូច ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។ មុខរបរ កសិករ (ទើបចេញពីពន្ឋនាគារ)(ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន៖-ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកIce) ចំនួន០៦កញ្ចប់តូច-ប្រាក់រៀលចំនួន ៤៥,០០០រៀល(បួនម៉ឺនប្រាំពាន់រៀល)-ទូរសព្ទ័ចល័តចំនួន០២ គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់មួយចំនួន។

មុនការចាប់ខ្លួនជនសង្ស័យទាំង២ គឺកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើខ្មៅបានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំនុចភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្ត​កណ្តាល។

លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យខាងលើកំពុងអង្គុយនៅលើផ្ទះ ក្រោយមកសមត្ថកិច្ចនគរ​បាល​ក៏បានឃាត់ជនសង្ស័យ និងត្រួតពិនិត្យឆែកឆេររកឃើញមានថ្នាំញៀនចំនួន៦កញ្ចប់តូច នៅជាប់ហោប៉ៅរបស់ខ្លួន ។​

ក្រោយពីធ្វើការត្រួតពិនិត្យ និងឆែកឆេររួចមកសមត្ថកិច្ចជំនាញក៏បាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធី។​

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ អ៊ាងលី លិ បានសារភាពថា ថ្នាំញៀនចំនួន៦កញ្ចប់តូច ខាងលើនេះគឺពិតជារបស់ខ្លួនបានទិញយកមកទុកលក់ និងចែក​ចាយបន្តពិតប្រាកដមែន ។

ជនសង្ស័យ ស៊ុន បារាំង បានសារភាពថាខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ពិតប្រាកដមែន​៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print