ប្រជាពលរដ្ឋ៖ យាយម៉ាប់ថៅកែឈើក្រញូងប្រចាំស្រុកអន្លង់វែង បន្ទាប់ពីតំណែងឈ្មួញឈើក្រញូងជាជនជាតិវៀតណាមគឺយាយម៉ៃដ៏ល្បីប្រចាំខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ សកម្មភាពពលរដ្ឋឡើងកាប់ឈើក្រញូងនៅខេត្តឧត្តរមានជ័យឆ្លងទៅទឹកដីថៃ នៅតែបន្តកើតមានមិនថមថយ ខណះមានអ្នកបោះលុយកេណ្ឌប្រជាពលរដ្ឋអោយឡើងភ្នំដងរ៉ែក ហើយមានអ្នកចាំទទួលទិញ និងប្រមូលដឹកយកទៅវៀតណាមតាមខេត្តត្បូងឃ្មុំ ស្វាយរៀង និងខេត្តរតនគិរី។

ប៉ុន្តែមុខរបរនេះពលរដ្ឋខ្មែរងាយរងគ្រោះពីវាយបាញ់សម្លាប់ពីកម្លាំងយោធាថៃជារឿយៗ។


នៅខេត្តឧត្តរមានជ័យដង្ខៅឈើក្រញូងដ៏លេចធ្លោ យាយម៉ៃ ទោះជាសមត្ថកិច្ចធ្លាប់ចាប់ ក៏នៅតែមិនរាងចាលនិងការប្រព្រឹត្ត ដោយមានសមត្ថកិច្ចជាដៃជើងចាំដឹកបន្តឬសុីឈ្នួលដឹកអោយគាត់ ក៏ដូចជាទាញ ប្រយោជន៍ពីយាយម៉ៃ ។

ចុងក្រោយនេះថៅកែជំនួញឈើក្រញូងថ្មីតំណាងអោយយាយម៉ៃគឺយាយម៉ាប់ ដែលសមត្ថកិច្ចពាក់ព័ន្ធងាយនិងស្គាល់អត្តសញ្ញាណជនប្រព្រឹត្តបទល្មើសបែបនេះដើម្បីមានវិធានការ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print