Update ៖ គួឲ្យអាណិតណាស់.!!​ ជិះម៉ូតូដេញចោរឆក់ការបូបជ្រុលទៅបុកគូទរថយន្តស្លាប់២នាក់ប្ដីប្រពន្ធកូនតូចម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ ប្ដីប្រពន្ធ២នាក់ជិះម៉ូតូដេញតាមជនសង្ស័យដែលឆក់កាបូប​ បានជ្រុលទៅបុកគួទរថយន្តបណ្ដាលអោយស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌​ បន្សល់ទុក្ខកូនប្រុសម្នាក់អោយកំព្រាទាំងខ្លួនមិនទាន់ដឹងក្ដីនិងរងរបួសធ្ងន់
ចំណែកជនសង្ស័យបានដួលម៉ូតូត្រូវប្រជាពលរដ្ឋចាប់បានស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ច ។
ហេតុការដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង​ ៨​ និង២៥​នាទីយប់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៧​ នៅតាមបណ្ដោយផ្លូវ២១៧ក្បែវត្តសំបួរ​ ភូមិសំបួរ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។
ជនសង្ស័យ​ មានឈ្មោះ​ ផាន់​ ម៉នភេទប្រុសអាយុ២៧ឆ្នាំមុខរបរកម្មកលើកផ្លែឈើនៅផ្សារនាគមាស​ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ​ សង្កាត់​ ចោមចៅខណ្ឌពោធិសែនជ័យ។ ចំណែកសពស្ត្រីរងគ្រោះមានឈ្មោះ​ ស្រី​ តី / ប្ដីមានឈ្មោះ​ មាន​ ពិសី ចំណែកកូនមាន​ ឈ្មោះ​ មាន​ ពេជ្រ​ ចរណៃ​ ភេទ​ ប្រុស​ អាយុ២ឆ្នាំកន្លះរងរបួសធ្ងន់​ ត្រូវបានបញ្ជួនទៅសង្រោះបន្ទាន់នៅមន្ទីរកុមារជាតិ​ អ្នកទាំង៣ស្នាក់នៅ​ បុរី​ ពិភព​ថ្មី​ សង្កាត់​ ដង្កោ​ ខណ្ឌ​ ដង្កោ​ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ២គ្រឿងជិះប្រដេញគ្នាយ៉ាងលឿនតាមបណ្ដោយផ្លូវ២១៧​ ទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុជនរងគ្រោះបានយកជើងធាក់ម៉ូតម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ​ ផលិតឆ្នាំ២០១៥គ្រឿងពាក់ស្លាកលេខភ្នំពេញ1DB.1334​ ជិះម្នាក់ឯងបណ្ដាលអោយខ្ទាតដួលទៅចញ្ចើមផ្លូវ​ ៖​ ចំណែកម៉ូតូជនរងគ្រោះម៉ាកPCX​ ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1DC..5728​ ជិះ៣នាក់ប្ដីប្រពន្ធនិងកូនបានទៅបុកគួទរថយន្ដបត់ឆ្លងផ្លូវ​ ម៉ាក morning​ ពណ៌​ ស​ គ្មានស្លាកលេខ​ បណ្ដាលអោយស្ត្រីជាប្រពន្ធស្លាប់នៅនិងកន្លែងកើតហេតុ​ ចំណែកប្ដីបានស្លាប់ពេលបញ្ជួនទៅពេទ្យដល់ពាក់កណ្ដាលផ្លូវ​ រីឯកូនប្រុសអាយុ២ឆ្នាំកន្លះរងរបួសធ្ងន់ត្រូវបានបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារជាតិ។​ ចំណែកជនសង្ស័យត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតចាប់វាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនរួចទើបប្រគល់អោយសមត្ថកិច្ច​ យកទៅសាកសួរនៅប៉ុស្តិ​ នគរបាល​ ដង្កោ​ ។ក្រោយមកជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិដង្កោប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ​ នគរបាលស្ទឹងមានជ័យដើម្បីចាត់ការបន្តព្រោះជាម្ចាស់ករណី ។​ ចំណែកឯរថយន្ត និងម៉ូតូរងគ្រោះ រួមទាំងម៉ូតូរបស់ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចុះធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រយនៅពេលក្រោយ ។
បើតាមការសាកសួររបស់សមត្ថកិច្ចនិងចំលើយសារភាពរបស់ជនសង្ស័យខាងលើបានសារភាពថា៖​ រូបគេពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះនៅមុខសាលាបឋមសិក្សាភូមិឫស្សី​ សង្កាត់​ ស្ទឹងមានជ័យ​ តាមបណ្ដោយផ្លូវ២១៧​ ពិតប្រាកដមែន​ ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងធ្វើការសាកសួរបន្តនៅប៉ុស្តិ៍​នគរបាលស្ទឹងមានជ័យនិងកសាងសុំណុំរឿងបញ្ជួនទៅអធិការខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

...

ដោយ៖ ជឹម ភារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print